ព្រះត្រៃបិដក ភាគ ២០

ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​បាន​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ក្នុង​កាលនោះ​។​ ​លុះ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ពោល​ពាក្យ​នេះ​ហើយ​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​មានចិត្ត​ត្រេកអរ​ ​រីករាយ​ចំពោះ​ភាសិត​ ​របស់​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​។​

​ចប់​ ​សម្មាទិដ្ឋិ​សូត្រ​ ​ទី៩​។​


​ធម្មជាត​ណា​ ​ក្នុង​ពាក្យ​ដែល​លោក​ពោល​ថា​ ​កត​មំ​ ​បនាវុ​សោ​ ​(​ម្នាល​អាវុសោ​ ​តើ​ដូចម្តេច​)​ ​មាន៦បទ​គឺ​ ​ទុក្ខ​ ​ជរា​ ​មរណ​ ​ឧបាទាន​ ​ស​ឡា​យតន​ ​នាមរូប​ ​វិញ្ញាណ​។​ ​ធម្មជាតិ​ណា​ ​ក្នុង​ពាក្យ​ដែល​លោក​ពោល​ថា​ ​កត​មា​ ​បនាវុ​សោ​ ​(​ម្នាល​អាវុសោ​ ​តើ​ដូចម្តេច​)​ ​មាន៤គឺ​ ​ជាតិ​ ​តណ្ហា​ ​វេទនា​ ​ជាគម្រប់៤នឹង​អវិជ្ជា​។​ ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636821349346361616
ទៅកាន់ទំព័រ៖