ព្រះត្រៃបិដក ភាគ ២០
សតិបដ្ឋានសូត្រ ទី១០
[១៣១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយព្រះមានព្រះភាគ ទ្រង់គង់នៅកម្មាសធម្មនិគម
(១) របស់អ្នកកុរុ ក្នុងដែនកុរុ។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ដូច្នេះ។
[១៣២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ផ្លូវគឺសតិប្បដ្ឋានទាំង៤ ជាផ្លូវមូលតែមួយ
(២) (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ នេះហៅថា សតិបដ្ឋាន ៤។ សតិបដ្ឋាន៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗនូវកាយ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី (ជាគ្រឿងកំណត់)
(១) ហៅថា កម្មសទមនិគមខ្លះ។ (២) ដែលថា ផ្លូវមូលតែមួយ មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ១។
ID: 636821350221521672
ទៅកាន់ទំព័រ៖