ព្រះត្រៃបិដក ភាគ ២០

 [​១៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​កាយ​នេះឯង​ ​ដែល​ស្ថិតនៅ​ហើយ​យ៉ាងណា​ ​ដែល​ដំ​កល់​នៅ​ហើយ​យ៉ាងណា​ ​ដោយ​កំណត់​ថា​ ​ជា​ធាតុ​ ​ដូច្នេះ​ថា​ ​ក្នុង​កាយ​នេះ​ ​មាន​បឋវីធាតុ​ ​អាបោធាតុ​ ​តេជោធាតុ​ ​វាយោធាតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មតា​ ​បុរស​អ្នកសម្លាប់​គោ​ក្តី​ ​អន្តេវាសិក​(​១​)​ ​នៃ​បុរស​អ្នកសម្លាប់​គោ​ក្តី​ ​ដែល​ប៉ិនប្រសប់​ ​សម្លាប់​គោ​ហើយ​ ​រំលែក​ជា​ចំណែក​ ​អង្គុយ​នៅ​ទៀប​ធ្លា​ធំ​ ​មាន​មុម៤​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​កាយ​នេះឯង​ ​ដែល​ស្ថិតនៅ​ហើយ​យ៉ាងណា​ ​ដែ​លតំ​កល់​នៅ​ហើយ​យ៉ាងណា​ ​ដោយ​កំណត់​ថា​ ​ជា​ធាតុ​ ​ដូច្នេះ​ថា​ ​ក្នុង​កាយ​នេះ​ ​មាន​បឋវីធាតុ​ ​អាបោធាតុ​ ​តេជោធាតុ​ ​វាយោធាតុ​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ជា​ខាងក្នុង​ ​ដោយ​(​ការកំណត់​នូវ​ធាតុ​ទាំង៤​)​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​ដូច្នេះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​

​ធាតុ​បព្វៈ​។​


​(​១​)​ ​ពួក​អ្នកជំនួយ​ការ​។​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636821353565832956
ទៅកាន់ទំព័រ៖