ព្រះត្រៃបិដក ភាគ ២០

ភិក្ខុ​នោះ​ ​មានចិត្ត​មិន​អាស្រ័យ​ ​(​តណ្ហា​និស្ស័យ​ ​និង​ទិដ្ឋិ​និស្ស័យ​)​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​មិន​ប្រកៀក​ប្រកាន់​អ្វី​តិចតួច​ ​ក្នុង​លោក​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​នូវ​ចិត្ត​ ​ក្នុងចិត្ត​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​

​ចិ​ត្តា​នុបស្ស​នា​សតិបដ្ឋាន​ ​។​


 [​១៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គឺ​នីវរណធម៌​ទាំង៥យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គឺ​នីវរណធម៌​ទាំង៥​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទោះ​កាមច្ឆន្ទៈ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​កាមច្ឆន្ទៈ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​ ​របស់​អាត្មាអញ​ ​ទោះ​កាមច្ឆន្ទៈ​ ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​កាមច្ឆន្ទៈ​ ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​ ​របស់​អាត្មាអញ​។​ ​ទោះ​កាមច្ឆន្ទៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ហើយ​កើតឡើង​បាន​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​១​)​ផង​ ​ការ​លះបង់​ ​នូវ​កាមច្ឆន្ទៈ​ ​ដែល​កើតឡើង​
​(​១​)​ ​ហេតុ​ដែល​កា​មច្ឆ​ន្ទ​កើត​ ​គឺ​ធ្វើ​ទុក​ក្នុងចិត្ត​ក្នុង​សុភនិមិត្ត​ ​ដោយ​គ្មាន​ឧបាយ​នៃ​ប្រាជ្ញា​។​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636821390290783503
ទៅកាន់ទំព័រ៖