ព្រះត្រៃបិដក ភាគ ២០

ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ដែល​សូន្យ​ទៅ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ ​ដែល​ជាទី​ប្រជុំ​កើត​ ​ទាំង​ធម៌​ដែល​សូន្យ​ទៅ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពុំ​នោះ​សោត​ ​ស្មារតី​ ​(​ជា​គ្រឿង​កំណត់​នូវ​នីវរណធម៌៥យ៉ាង​)​ ​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ចំពោះ​ថា​ ​ធម៌​មាន​មែន​ ​(​តែ​មិនមែន​សត្វ​ ​មិនមែន​បុគ្គល​ ​មិនមែន​ស្រី​ ​មិនមែន​ប្រុស​ ​ជាដើម​)​ ​គ្រាន់តែ​ជាទី​កំណត់​ ​ដើម្បីឲ្យ​ចំរើន​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចំរើន​ស្មារតី​ប៉ុណ្ណោះ​ ​ភិក្ខុ​ ​មានចិត្ត​មិន​អាស្រ័យ​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​មិន​ប្រកៀក​ប្រកាន់​អ្វី​តិចតួច​ ​ក្នុង​លោក​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​នីវរណធម៌​ទាំង៥​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​

​នី​វរ​ណៈ​បព្វៈ​ ​។​


 [​១៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​ឧបាទានក្ខន្ធ​ទាំង៥​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​ឧបាទានក្ខន្ធ​ទាំង៥​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​(​ពិចារណា​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636821392834438991
ទៅកាន់ទំព័រ៖