ព្រះត្រៃបិដក ភាគ ២០

សំយោជន​ធម៌​ណា​ ​ដែល​អាស្រ័យ​នូវ​ភ្នែក​ ​និង​រូប​ទាំងពីរ​នោះ​ ​ហើយ​កើតឡើង​ ​ក៏​ដឹង​ច្បាស់​នូវ​សញ្ញោជន​ធម៌​(​១​)​ ​នោះ​ផង​។​ ​សំយោជន​ធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​ហើយ​កើតឡើង​បាន​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​ ​ការ​លះបង់​បាន​នូវ​សញ្ញោជន​ធម៌​ ​ដែល​កើតឡើង​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​ ​សញ្ញោជន​ធម៌​ដែល​លះបង់​បាន​ហើយ​ ​មិនកើត​តទៅទៀត​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​។​ ​ភិក្ខុ​ដឹង​ច្បាស់​នូវ​សោត​ប្រសាទ​ផង​ ​ដឹង​ច្បាស់​នូវ​សទ្ទារម្មណ៍​ទាំងឡាយ​ផង​.​.​.​។​ ​ដឹង​ច្បាស់​នូវ​ឃានប្រសាទ​ផង​ ​ដឹង​ច្បាស់​នូវ​គន្ធារម្មណ៍​ទាំងឡាយ​ផង​.​.​.​។​ ​ដឹង​ច្បាស់​នូវ​ជិវ្ហា​ប្រសាទ​ផង​ ​ដឹង​ច្បាស់​នូវ​រសារម្មណ៍​ទាំងឡាយ​ផង​.​.​.​។​ ​ដឹង​ច្បាស់​នូវ​កាយ​ប្រសាទ​ផង​ ​ដឹង​ច្បាស់​នូវ​ផោដ្ឋព្វារម្មណ៍​ទាំងឡាយ​ផង​.​.​.​។​ ​ដឹង​ច្បាស់​នូវ​ចិត្ត​(​២​)​ ​ផង​ ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​(​៣​)​ ​ទាំងឡាយ​ផង​ ​មួយទៀត​ ​សំយោជន​ធម៌​ណា​ ​ដែល​អាស្រ័យ​នូវ​ចិត្ត​ ​និង​ធម្មារម្មណ៍​ទាំងពីរ​នោះ​
​(​១​)​ ​មាន​សេចក្តី​ពន្យល់​ក្នុង​មហា​សតិបដ្ឋាន​សូត្រ​ ​ទីឃនិកាយ​ ​មហាវគ្គ​ ​ទំព័រ​ ​៣៩​-​៤០​។​ ​(​២​)​ ​ចិត្ត​ ​៨៩​ ​ឬ១២១​។​ ​(​៣​)​ ​ធម៌៦យ៉ាង​ ​គឺ​ ​បសាទរូប១​ ​សុខុមរូប១​ ​ចិត្ត១​ ​ចេតសិក១​ ​និព្វាន១​ ​បញ្ញត្តិ១​។​ ​វិសុទ្ធិមគ្គ​ ​អាយតន​និទ្ទេស​។​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636821395059346249
ទៅកាន់ទំព័រ៖