ព្រះត្រៃបិដក ភាគ ២០

ណា​ ​របស់​សត្វ​ទាំង​ឡាយ​នោះ​ៗ​ ​ក្នុង​សត្ត​និ​កាយ​នោះ​ៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ជរា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​មរណៈ​។​ ​ភាវៈ​នៃ​ចិត្ត​ ​ដែល​ឃ្លាត​ចេញ​ ​អាការៈ​នៃ​ចិត្ត​ដែល​ឃ្លាត​ទៅ​ ​កិរិយា​បែកធ្លាយ​ទៅ​ ​កិរិយា​បាត់បង់​ទៅ​ ​សេចក្តី​វិនាស​នៃ​ជីវិត​ ​សេចក្តី​ស្លាប់​ ​កាលកិរិយា​ ​សេចក្តី​បែកធ្លាយ​ ​នៃ​ខន្ធ​ទាំងឡាយ​ ​កិរិយា​ដាក់ចុះ​នូវ​សាកសព​ ​កិរិយា​ផ្តាច់ផ្តិល​ ​នូវ​ជីវិតិន្ទ្រិយ​ណា​ ​របស់​សត្វ​ទាំង​ឡាយ​នោះ​ៗ​ ​ចាក​សត្ត​និ​កាយ​នោះ​ៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​មរណៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​សោ​កៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សោ​កៈ​ ​គឺ​សេចក្តី​ស្តាយស្រណោះ​ ​សេចក្តី​ស្រងេះ​ស្រងោច​ ​សេចក្តី​សោយសោក​ ​សេចក្តី​រីងស្ងួត​ក្នុងចិត្ត​ ​សេចក្តី​ក្រៀមក្រំ​ ​ក្នុងចិត្ត​ណា​ ​របស់​សត្វ​ ​ដែល​ប្រកបដោយ​សេចក្តី​វិនាស​ណាមួយ​ ​ដែល​សេចក្តី​ទុក្ខ​ណាមួយ​ពាល់ត្រូវ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​សោ​កៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​បរិទេវៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ ​ទួញ​រក​ ​(​បិយ​ជន​ ​មានកូន​ជាដើម​)​ ​សភាវៈ​ទួញ​រៀបរាប់​ ​(​សរសើរគុណ​)​ ​កិរិយា​យំអណ្តឺតអណ្តក​ ​កិរិយា​យំ​បម្រះ​ ​ននៀល​ ​ភាវៈ​នៃ​កិរិយា​យំអណ្តឺតអណ្តក​ ​ភាវៈ​នៃ​កិរិយា​យំ​បម្រះននៀល​ណា​ ​របស់​សត្វ​ ​ដែល​ប្រកបដោយ​សេចក្តី​វិនាស​ណាមួយ​ ​ដែល​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636821397599621544
ទៅកាន់ទំព័រ៖