ព្រះត្រៃបិដក ភាគ ២០
សេចក្តីនេះ ពួកសត្វ ក៏មិនបានសម្រេចតាមប្រាថ្នា នេះឯង តថាគតហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចឧបាទានក្ខន្ធទាំង៥ ដោយបំប្រួញ ដែលថាជាទុក្ខ ឧបាទានក្ខន្ធទាំង៥នោះ គឺអ្វីខ្លះ គឺរូប ជាឧបាទានក្ខន្ធ១ វេទនា ជាឧបាទានក្ខន្ធ១ សញ្ញា ជាឧបាទានក្ខន្ធ១ សង្ខារ ជាឧបាទានក្ខន្ធ១ វិញ្ញាណ ជាឧបាទានក្ខន្ធ១ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ តថាគតហៅថា ឧបាទានក្ខន្ធទាំងឡាយ៥ ដោយសេចក្តីបំប្រួញ ដែលថាជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខអរិយសច្ច។
[១៤៧] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខសមុទយអរិយសច្ច។ តណ្ហាណា ជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយតម្រេករីករាយ ជាធម្មជាតិនាំសត្វឲ្យត្រេកត្រអាល នៅក្នុងភពនោះៗ ឬក្នុងអារម្មណ៍នោះៗ តណ្ហានោះ តើគឺអ្វីខ្លះ គឺកាមតណ្ហា (សេចក្តីប្រាថ្នាក្នុងកាមគុណ
(១))១ ភវតណ្ហា (សេចក្តីប្រាថ្នាក្នុងរូបភព និងអរូបភព
(២))១ វិភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភពសូន្យ
(៣)) ១។ ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានុ៎ះ កាលដែលកើតឡើង តើកើតឡើងក្នុងទីណា កាលដែលជាប់នៅ តើជាប់នៅក្នុងទីណា។ អារម្មណ៍ណា ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ ក្នុងលោក
(១) - (២) - (៣) មើលនយលក្ខណៈ ក្នុងមហាសតិបដ្ឋានសូត្រ។
ID: 636821398923467264
ទៅកាន់ទំព័រ៖