ព្រះត្រៃបិដក ភាគ ២០
[១៤៨] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខនិរោធអរិយសច្ច ។ កិរិយាប្រាសចាកតម្រេក រំលត់មិនមានសេសសល់ ដោយអរិយមគ្គ កិរិយាលះបង់ កិរិយារលាស់ចេញ ការរួចស្រឡះ ការមិនអាល័យ នូវតណ្ហានោះ (ឈ្មោះថា ទុក្ខនិរោធអរិយសច្ច )។ ម្នាលភិក្ខុទាំងឡាយ តណ្ហានោះឯង ដែលបុគ្គលលះបង់ តើលះបង់ក្នុងទីណា កាលដែលរលត់ទៅ តើរលត់ទៅក្នុងទីណា។ អារម្មណ៍ណា ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងអារម្មណ៍នុ៎ះ កាលរលត់ ក៏រលត់ក្នុងអារម្មណ៍នុ៎ះ។ អារម្មណ៍ដូចម្តេច ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក។ ភ្នែក មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងភ្នែកនោះ កាលរលត់ទៅ ក៏រលត់ទៅក្នុងភ្នែកនុ៎ះ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ ក្នុងត្រចៀកជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងត្រចៀកជាដើមនុ៎ះ។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ ធម្មារម្មណ៍ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបារម្មណ៍ជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបារម្មណ៍ជាដើមនុ៎ះ។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែល
ID: 636821399847730129
ទៅកាន់ទំព័រ៖