ព្រះត្រៃបិដក ភាគ ២០
គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ
(១) ក្នុងលោកនេះ សមជានិយាយយ៉ាងនេះថា លោកមានអាយុទាំងឡាយ បានអ្វីជាគ្រឿងអាង បានអ្វីជាកំឡាំង ដែលជាហេតុឲ្យលោកមានអាយុទាំងឡាយ ពិចារណាឃើញច្បាស់ ក្នុងខ្លួន ហើយពោលយ៉ាងនេះថា សមណៈ (ទី១) មានតែក្នុងសាសនានេះ សមណៈទី២ មានតែក្នុងសាសនានេះ សមណៈទី៣ មានតែក្នុងសាសនានេះ សមណៈទី៤ មានតែក្នុងសាសនានេះ វាទៈ របស់សាសនាដទៃ សូន្យចាកសមណៈទាំងឡាយ និងសមណៈទាំងឡាយដទៃ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយនិយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវនិយាយយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ មានធម៌៤យ៉ាង ដែលព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់បានសំដែងហើយ ដល់យើងទាំងឡាយ ជាធម៌នាំឲ្យយើងទាំងឡាយពិចារណាឃើញច្បាស់ក្នុងខ្លួន ហើយនិយាយយ៉ាងនេះថា សមណៈ (ទី១) មានតែក្នុងសាសនានេះ សមណៈទី២ ក៏មានតែក្នុងសាសនានេះ សមណៈទី៣ ក៏មានតែក្នុងសាសនានេះ សមណៈទី៤ ក៏មានតែក្នុងសាសនានេះ វាទៈ របស់
(១) តិរ្ថ ប្រែថាកំពង់ សំដៅយកទិដ្ឋិ៦២ ព្រោះពួកសត្វ តែងឆ្លង តែងជាប់ជំពាក់ ក្នុងលទ្ធិទាំងនេះ។ ពួកអ្នកបួសដែលប្រកាន់លទ្ធិទាំងនេះ ហៅថា តិរ្ថិយ។ តិរ្ថិយដទៃ គឺផ្សេងពីពុទ្ធសាសនា ហៅថា អន្យតិរ្ថិយ។
ID: 636821403858289520
ទៅកាន់ទំព័រ៖