ព្រះត្រៃបិដក ភាគ ២០
ចិត្តរួញរាក្តី ក៏ជ្រាបច្បាស់ថា ចិត្តរួញរា ចិត្តរាយមាយក្តី ក៏ជ្រាបច្បាស់ថា ចិត្តរាយមាយ។ ចិត្តដែលជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្តី... ចិត្តដែលមិនមែនជាមហគ្គតៈក្តី...។ ចិត្តដែលជាសឧត្តរៈ គឺលោកិយចិត្តក្តី... ចិត្តដែលជាអនុត្តរៈ គឺលោកុត្តរចិត្តក្តី...។ ចិត្តដែលតាំងមាំក្តី... ចិត្តដែលមិនបានតាំងមាំក្តី...។ ចិត្តដែលផុតស្រឡះចាកអាសវៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តផុតស្រឡះចាកអាសវៈ ចិត្តដែលមិនទាន់ផុតចាកអាសវៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តមិនទាន់ផុតចាកអាសវៈ។
[១៦៦] ម្នាលសារីបុត្ត តថាគតពលញ្ញាណ
(១) របស់តថាគតនេះមាន១០ប្រការ គឺជាពលញ្ញាណ ដែលតថាគតបានប្រកបហើយ
(១) អដ្ឋកថា ថា ព្រះតថាគត មានកំឡាំងកាយ១០ មានកំឡាំងញាណ១០។ កំឡាំងកាយ១០នោះ គណនាតាមកំឡាំងដំរី១០ត្រកូល គឺកំឡាំងដំរីត្រកូលកាឡាវក ដំរីប្រក្រតី១០ ស្មើនឹងកំឡាំងដំរីត្រកូលគង្គេយ្យ១ កំឡាំងគង្គេយ្យ១០ ស្មើនឹងកំឡាំងដំរីត្រកូលបណ្ឌរ១ កំឡាំងបណ្ឌរ១០ ស្មើនឹងកំឡាំងដំរីត្រកូលតម្ព១ កំឡាំងតម្ព១០ ស្មើនឹងបិង្គល១ កំឡាំងបិង្គល១០ ស្មើនឹងកំឡាំងគន្ធ១ កំឡាំងគន្ធ១០ ស្មើនឹងមង្គល១ មង្គល១០ ស្មើនឹងហេមវត១ ហេមវត១០ ស្មើនឹងឧបោសថ១ ឧបោសថ១០ ស្មើនឹងកំឡាំងដំរីឆទ្ទន្ត១ កំឡាំងដំរីឆទ្ទន្ត១០ ទើបស្មើនឹងកំឡាំងកាយព្រះតថាគត១។ ដោយទំនងនេះ កំឡាំងកាយព្រះតថាគត១ ស្មើនឹងកំឡាំងដំរីប្រក្រតី១ពាន់កោដិ ឬស្មើនឹងកំឡាំងបុរស១០ពាន់កោដិ មានកំឡាំងព្រះកាយយ៉ាងនេះ១០ភាគ។ ចំណែកកំឡាំងព្រះញាណទាំង១០នោះ ដូចមានក្នុងសូត្រនេះស្រាប់។
ID: 636821410139138764
ទៅកាន់ទំព័រ៖