ព្រះត្រៃបិដក ភាគ ២០

 [​១៦៩​]​ ​ម្នាល​សារីបុត្ត​ ​កំណើត​ ​(​របស់​សត្វ​)​ ​នេះ​មាន៤​ ​កំណើត​ទាំង៤​ ​តើ​ដូចម្តេច​ ​គឺ​កំណើត​ដែល​កើតអំពី​ស៊ុត១​ ​កំណើត​ដែល​កើតអំពី​ទឹក១​ ​កំណើត​ដែល​កើតអំពី​ញើស១​ ​កំណើត​ហាក់ដូចជា​អណ្តែត​ទៅ​កើត១​។​ ​ម្នាល​សារីបុត្ត​ ​ចុះ​កំណើត​ដែល​កើតអំពី​ស៊ុត​នោះ​ ​ដូចម្តេច​ ​ម្នាល​សារីបុត្ត​ ​សត្វ​ទាំងឡាយ​ ​ដែល​ទំ​លាយ​នូវ​សំបក​ស៊ុត​ ​ហើយ​កើត​ចេញ​មក​ ​ម្នាល​សារីបុត្ត​ ​នេះ​តថាគត​ហៅថា​ ​កំណើត​ដែល​កើតអំពី​ស៊ុត​។​ ​ម្នាល​សារីបុត្ត​ ​ចុះ​កំណើត​ដែល​កើតអំពី​ទឹក​ ​តើ​ដូចម្តេច​ ​ម្នាល​សារីបុត្ត​ ​សត្វ​ទាំងឡាយ​ ​ដែល​ទំ​លាយ​នូវ​ស្រោម​ទឹកភ្លោះ​ ​ហើយ​កើត​ ​ម្នាល​សារីបុត្ត​ ​នេះ​តថាគត​ហៅថា​ ​កំណើត​ដែល​កើតអំពី​ទឹក​។​ ​ម្នាល​សារីបុត្ត​ ​កំណើត​ដែល​កើតអំពី​ញើស​ ​តើ​ដូចម្តេច​ ​ម្នាល​សារីបុត្ត​ ​សត្វ​ទាំងឡាយ​ ​ដែល​កើត​ក្នុង​ត្រី​ស្អុយ​ក្តី​ ​ក្នុង​សាកសព​ស្អុយ​ក្តី​ ​ក្នុង​នំ​ប្អូ​មក្តី​ក្នុង​រណ្តៅ​ជ្រាំ​ក្តី​ ​ក្នុង​ប្រ​លាយ​ទឹក​សំអុយ​ក្តី​ ​ម្នាល​សារីបុត្ត​ ​នេះ​តថាគត​ហៅថា​ ​កំណើត​ដែល​កើតអំពី​ញើស​ក្អែល​។​ ​ម្នាល​សារីបុត្ត​ ​ចុះ​កំណើត​ហាក់ដូចជា​អណ្តែត​ទៅ​កើត​ ​តើ​ដូចម្តេច​ ​ពួក​ទេវតា​ ​ពួក​សត្វ​នរក​ ​មនុស្ស​ពួក​ខ្លះ​ ​និង​វិនិបាត​ពួក​ខ្លះ​ ​ម្នាល​សារីបុត្ត​ ​នេះ​តថាគត​ហៅថា​ ​កំណើត​ហាក់ដូចជា​អណ្តែត​ទៅ​កើត​។​ ​ម្នាល​សារីបុត្ត​ ​កំណើត​ ​(​របស់​សត្វ​)​ ​មាន៤នេះ​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636821414385791658
ទៅកាន់ទំព័រ៖