ព្រះត្រៃបិដក ភាគ ២០

សំដែងធម៌​ដែល​ខ្លួន​ស្រាវជ្រាវ​បាន​មក​ ​ដោយ​សេចក្តី​ត្រិះរិះ​ ​ដែល​ខ្លួន​ស្ទាបស្ទង់​ ​ដោយ​ការពិចារណា​ ​ជា​ធម៌​កើតមាន​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ដូច្នេះ​ ​បុគ្គល​នោះ​ ​បើ​មិន​លះបង់​នូវ​វាចា​នោះ​ទេ​ ​មិន​លះបង់​នូវ​ចិត្ត​នោះ​ទេ​ ​មិន​លះបង់​នូវ​ទិដ្ឋិ​នោះ​ទេ​ ​នឹង​ធ្លាក់​ទៅ​រងទុក្ខ​ ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​ដូច្នោះឯង​។​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​បរិបូណ៌​ដោយ​សីល​ហើយ​ ​បរិបូណ៌​ដោយ​សមាធិ​ហើយ​ ​បរិបូណ៌​ដោយ​បញ្ញា​ហើយ​ ​សម្រេច​អរហត្តផល​ ​ក្នុង​បច្ចុប្បន្ន​នេះឯង​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​ពោល​នូវ​ហេតុនេះ​ ​ជា​គ្រឿង​ផ្តល់​នូវ​ពាក្យ​ឧបមេយ្យ​ ​យ៉ាងនោះ​ដែរ​។​ ​បុគ្គល​នោះ​ ​បើ​មិន​លះបង់​នូវ​វាចា​នោះ​ទេ​ ​មិន​លះបង់​នូវ​ចិត្ត​នោះ​ទេ​ ​មិន​លះបង់​នូវ​ទិដ្ឋិ​នោះ​ទេ​ ​នឹង​ធ្លាក់​ទៅ​រងទុក្ខ​ ​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​ ​ដូច្នោះឯង​។​
 [​១៧៧​]​ ​ម្នាល​សារីបុត្ត​ ​មួយទៀត​ ​តថាគត​ធ្លាប់​ប្រព្រឹត្ត​ព្រហ្មចរិយៈ​(​១​)​ ​ដែល​ប្រកបដោយ​អង្គ៤​(​២​)​ ​។​ ​គឺ​បើ​និយាយ​ពី​អ្នកមាន​តបៈ​
​(​១​)​ ​ពាក្យ​ថា​ ​ព្រហ្មចរិយៈ​ ​បាន​ដល់​ទាន​ ​វេយ្យាវច្ចៈ​ ​សិក្ខាបទ​ ​ព្រហ្មវិហារ​ ​ធម្មទេសនា​ ​មេថុនវិរតិ​ ​សទារសន្តោស​ ​វីរិយៈ​ ​ឧបោសថ​ ​អរិយមគ្គ​ ​សាសនា​ទាំងអស់​ ​និង​អធ្យាស្រ័យ​ក៏បាន​ ​តែ​ក្នុង​សូត្រ​នេះ​ ​សំដៅយក​ ​វីរិយៈ​ ​(​សេចក្តី​ព្យាយាម​)​។​ ​(​២​)​ ​សេចក្តី​ព្យាយាម​នោះ​ ​ដែល​បុគ្គល​ធ្វើឲ្យ​តឹង៤យ៉ាង​ ​ក្នុង​អត្តភាព​មួយ​ ​ឈ្មោះថា​ ​ប្រកបដោយ​អង្គ៤​ ​ដូច​មាន​ក្នុង​សូត្រ​នេះ​ស្រាប់​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636821418511427631
ទៅកាន់ទំព័រ៖