ព្រះត្រៃបិដក ភាគ ២០

ម្នាល​សារីបុត្ត​ ​ម្រឹគ​ព្រៃ​ ​ឃើញ​មនុស្ស​ទាំងឡាយ​ ​តែង​រត់ចេញ​អំពី​ព្រៃ​ ​ចូល​ទៅកាន់​ព្រៃ​ ​ចេញ​អំពី​ព្រៃស្បាត​ ​ចូល​ទៅកាន់​ព្រៃស្បាត​ ​ចេញ​អំពី​ទី​ទាប​ ​ចូល​ទៅកាន់​ទី​ទាប​ ​ចេញ​អំពី​ទីទួល​ ​ចូល​ទៅកាន់​ទីទួល​ ​យ៉ាងណាមិញ​ ​ម្នាល​សារីបុត្ត​ ​កាលណាបើ​តថាគត​បានឃើញ​អ្នកគង្វាល​គោ​ក្តី​ ​អ្នកគង្វាល​សត្វ​ចិញ្ចឹម​ក្តី​ ​អ្នករក​ស្មៅ​ក្តី​ ​អ្នករក​ឧស​ក្តី​ ​អ្នករក​របរ​ក្នុង​ព្រៃ​ក្តី​ ​តថាគត​ ​ក៏​ចេញ​អំពី​ព្រៃ​ ​ទៅកាន់​ព្រៃ​ ​ចេញ​អំពី​ព្រៃស្បាត​ ​ទៅកាន់​ព្រៃស្បាត​ ​ចេញ​អំពី​ទី​ទាប​ ​ទៅកាន់​ទី​ទាប​ ​ចេញ​អំពី​ទីទួល​ ​ទៅកាន់​ទីទួល​ ​ក៏​យ៉ាងនោះ​ដែរ​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ព្រោះ​តថាគត​ ​បាន​អធិដ្ឋាន​ថា​ ​សូមកុំ​ឲ្យ​ជន​ទាំងឡាយ​នោះ​ ​បានឃើញ​តថាគត​ ​ទាំង​តថាគត​សោត​ ​ក៏​កុំ​បានឃើញ​ជន​ទាំងឡាយ​នោះ​ឡើយ​។​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ជាវ​ត្ត​ខាង​សេចក្តី​ស្ងប់ស្ងាត់​ ​របស់​តថាគត​។​
 [​១៨២​]​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​ជា​អ្នក​វារ​ដោយ​ជង្គង់៤​ ​ចូល​ទៅ​រក​ក្រោលគោ​ ​ដែល​មាន​គោ​ចេញ​ហើយ​ ​មាន​អ្នកគង្វាល​គោ​ចៀសចេញ​ទៅ​ហើយ​ ​ហើយ​ស៊ី​អាចម៍​របស់​កូនគោ​ជំទង់​ ​ដែល​នៅ​បៅ​មេ​។​ ​ម្នាល​សារីបុត្ត​ ​មូត្រ​ ​និង​ករីស​ខ្លួនឯង​ ​របស់​តថាគត​ ​មិនទាន់​អស់​ដរាបណា​ ​តថាគត​ ​ក៏​ស៊ី​នូវ​មូត្រ​ ​និង​ករីស​ ​របស់​ខ្លួនឯង​ដរាប​នោះ​។​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ជាវ​ត្ត​ខាង​ភោជន​ ​យ៉ាង​ចំឡែក​ធំ​ ​របស់​តថាគត​។
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636821420836870639
ទៅកាន់ទំព័រ៖