ព្រះត្រៃបិដក ភាគ ២០

សំគាល់​នូវ​ផែនដី​ ​ថា​ជា​ផែនដី​ពិតហើយ​ ​ក៏​រាប់អាន​នូវ​ផែនដី​ ​រាប់អាន​ក្នុង​ផែនដី​ ​រាប់អាន​ថា​ ​ផែនដី​ពិត​ ​រាប់អាន​ថា​ ​ផែនដី​ជា​របស់​អញ​ ​ត្រេកអរ​នឹង​ផែនដី​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​នៃ​ផែនដី​នោះ​មិនបាន​។​ ​បុថុជ្ជន​ ​តែង​សំគាល់​នូវ​ទឹក​ ​ថា​ជា​ទឹក​ពិត​ ​លុះ​សំគាល់​នូវ​ទឹក​ ​ថា​ជា​ទឹក​ពិតហើយ​ ​ក៏​រាប់អាន​នូវ​ទឹក​ ​រាប់អាន​ក្នុងទឹក​ ​រាប់អាន​ថា​ ​ទឹក​ពិត​ ​រាប់អាន​ថា​ ​ទឹកជា​របស់​អញ​ ​ត្រេកអរ​នឹង​ទឹក​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​ទឹក​នោះ​មិនបាន​។​ ​បុថុជ្ជន​ ​សំគាល់​នូវ​ភ្លើង​ ​ថា​ជា​ភ្លើង​ពិត​ ​លុះ​សំគាល់​នូវ​ភ្លើង​ ​ថា​ជា​ភ្លើង​ពិតហើយ​ ​ក៏​រាប់អាន​នូវ​ភ្លើង​ ​រាប់អាន​ក្នុង​ភ្លើង​ ​រាប់អាន​ថា​ ​ភ្លើង​ពិត​ ​រាប់អាន​ថា​ ​ភ្លើង​ជា​របស់​អញ​ ​ត្រេកអរ​នឹង​ភ្លើង​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​ភ្លើង​នោះ​មិនបាន​។​ ​បុថុជ្ជន​ ​សំគាល់​នូវ​ខ្យល់​ ​ថា​ជា​ខ្យល់​ពិត​ ​លុះ​សំគាល់​នូវ​ខ្យល់​ ​ថា​ជា​ខ្យល់​ពិតហើយ​ ​ក៏​រាប់អាន​នូវ​ខ្យល់​ ​រាប់អាន​ក្នុង​ខ្យល់​ ​រាប់អាន​ថា​ ​ខ្យល់​ពិត​ ​រាប់អាន​ថា​ ​ខ្យល់​ជា​របស់​អញ​ ​ត្រេកអរ​នឹង​ខ្យល់​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636820738761378152
ទៅកាន់ទំព័រ៖