ព្រះត្រៃបិដក ភាគ ២០

 [​១៩៥​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ក្នុង​ក្រុង​សាវត្ថី​ ​លុះ​ត្រឡប់​ពី​បិណ្ឌបាត​មកវិញ​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ត្រង់​ទី​ដែល​ព្រះអង្គ​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ហើយ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​វេលា​ព្រឹកព្រហាម​នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​បាន​គិត​គ្នា​ ​យ៉ាងនេះ​ថា​ ​ការ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ ​(​នេះ​)​ ​ក៏​នៅព្រឹកពេក​ណាស់​ ​បើ​ដូច្នោះ​ ​ពួក​យើង​គួរ​ ​ឆៀងចូល​ទៅ​ឯ​អារាម​របស់​ពួ​ក​បរិ​ព្វា​ជ​ក​អន្យតិរ្ថិយ​សិន​ចុះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ក៏​ចូល​ទៅ​ឯ​អារាម​របស់​ពួ​ក​បរិ​ព្វា​ជ​ក​អន្យតិរ្ថិយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ទៅ​រក​បរិ​ព្វា​ជ​ក​អន្យតិរ្ថិយ​នោះ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ពួក​ខ្ញុំ​ព្រះអង្គ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​អន្យតិរ្ថិយ​នោះ​ ​បាន​ពោល​សេចក្តី​នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះសមណគោតម​ ​
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636821468259633066
ទៅកាន់ទំព័រ៖