ព្រះត្រៃបិដក ភាគ ២០

ក៏​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​ទោស​របស់​កាម​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​បរលោក​ ​ជា​គំនរ​នៃ​ទុក្ខ​ ​មាន​កាម​ជាហេតុ​ ​មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​កាម​ជា​គ្រឿង​ផ្តួចផ្តើម​ ​ជា​បច្ច័យ​នៃ​កាម​ទាំងឡាយ​ ​មែនពិត​។​
 [​១៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ្វី​ជា​គ្រឿងរ​លាស់​ចេញ​នូវ​កាម​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាយ​ជាទី​កំចាត់​បង់​នូវ​ឆន្ទ​រាគៈ​ ​ការ​លះបង់​នូវ​ឆន្ទ​រាគៈ​ ​ក្នុង​កាម​ទាំងឡាយ​ណា​ ​នេះឯង​ឈ្មោះថា​ ​ជា​គ្រឿងរ​លាស់​ចេញ​នូវ​កាម​ទាំងឡាយ​។​
 [​២០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងឡាយ​ពួក​ខ្លះ​ ​មិនដឹង​នូវ​តម្រេក​របស់​កាម​ទាំងឡាយ​ ​ថា​ជា​គ្រឿង​ត្រេកអរ​ផង​ ​មិនដឹង​នូវ​ទោស​របស់​កាម​ទាំងឡាយ​ ​ថា​ជា​ទោស​ផង​ ​មិនដឹង​នូវ​គ្រឿងរ​លាស់​ចេញ​នូវ​កាម​ទាំងឡាយ​ ​ថា​ជា​គ្រឿងរ​លាស់​ចេញ​ផង​ ​យ៉ាងនេះ​ដោយពិត​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ឯង​ ​នឹង​កំណត់​ដឹង​នូវ​កាម​ទាំងឡាយ​ដោយខ្លួនឯង​ឬ​ ​ឬក៏​បុគ្គល​ប្រតិបត្តិ​យ៉ាងណា​ ​ទើបនឹង​កំណត់​ដឹង​នូវ​កាម​ទាំងឡាយ​បាន​ ​និង​បបួល​បុគ្គល​ដទៃ​ ​ដើម្បី​សេចក្តី​ប្រតិបត្តិ​យ៉ាងនោះ​ ​នេះ​មិនមែន​ជា​ឋានៈ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 636821476208737729
ទៅកាន់ទំព័រ៖