ព្រះត្រៃបិដក ភាគ ២០

 [​២០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ្វី​ជា​ទោស​ ​របស់​រូប​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គប្បី​មើល​នូវ​បងប្អូន​ស្រី​នោះ​ឯង​ ​ក្នុង​សម័យ​ខាងក្រោយ​មក​ ​ដែល​មាន​អាយុ៨០ឆ្នាំ​ ​ឬ​មាន​អាយុ៩០ឆ្នាំ​ ​មាន​អាយុ១០០ឆ្នាំ​ ​ជា​ស្ត្រី​ចាស់ជរា​ហើយដោយ​ជាតិ​ ​មាន​ឆ្អឹងជំនីរ​កោង​ ​ដូច​បង្កង់​ផ្ទះ​ ​មាន​កាយ​កោង​ ​កាន់​ឈើច្រត់​ ​កាល​ដើរទៅ​ ​ញ័ររន្ធត់​ ​រសាប់រសល់​ដោយ​ជរា​ ​មាន​វ័យ​កន្លង​ហើយ​ ​មាន​ធ្មេញ​បាក់​ ​សក់ស្កូវ​ ​ក្បាល​ឆក​ ​ក្បាលទំពែក​ ​ស្បែក​ជ្រួញជ្រីវ​ ​ខ្លួន​រទុះ​ដោយ​អាចម៍រុយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សំគាល់​សេចក្តី​នុ៎ះ​ ​ថាដូចម្តេច​ ​សម្បុរ​ល្អ​សមរម្យ​ណា​ ​ក្នុង​សម័យ​ពីមុន​ ​សម្បុរ​ល្អ​នោះ​ ​ក៏​អន្តរធាន​បាត់​ទៅ​ ​ទោស​ក៏​កើត​ប្រាកដ​ឡើង​មែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះមានបុណ្យ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហើយដែល​ហៅថា​ ​ទោស​របស់​រូប​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​គប្បី​មើល​បងប្អូន​ស្រី​នោះ​ឯង​ ​ដែល​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឈឺចាប់​ជា​ទម្ងន់​ ​ដួល​ដេក​ត្រាំ​ ​ក្នុង​មូត្រ​ ​និង​លាមក​របស់​ខ្លួន​ ​លុះតែ​មាន​ជន​ឯទៀត​គ្រា​ឡើង​ ​ទើបបាន​ក្រោក​រួច​ ​លុះតែ​មាន​ជន​ឯទៀត​នាំឲ្យ​ចូល​ទៅ​ ​ទើប​ចូល​ទៅ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​សម្បុរ​ល្អ​សមរម្យ​ណា​ ​ក្នុង​កាលពីមុន​
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636821476698075717
ទៅកាន់ទំព័រ៖