ព្រះត្រៃបិដក ភាគ ២០

 [​២០៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ្វី​ជា​គ្រឿងរ​លាស់​ចេញ​នូវ​រូប​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាយ​ដែល​ជា​គ្រឿង​កំចាត់​បង់​នូវ​ឆន្ទ​រាគ​ ​ការ​លះបង់​ឆន្ទ​រាគ​ ​ក្នុង​រូប​ទាំងឡាយ​ណា​ ​នេះឯង​ជា​គ្រឿងរ​លាស់​ចេញ​នូវ​រូប​ទាំងឡាយ​។​
 [​២០៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងឡាយ​ឯណា​នីមួយ​ ​មិនដឹង​នូវ​តម្រេក​របស់​រូប​ទាំងឡាយ​ ​ថា​ជា​គ្រឿង​ត្រេក​ផង​ ​មិនបាន​ដឹង​នូវ​ទោស​របស់​រូប​ទាំងឡាយ​ ​ថា​ជា​ទោស​ផង​ ​មិនបាន​ដឹង​នូវ​គ្រឿងរ​លាស់​ចេញ​ ​នូវ​រូប​ទាំងឡាយ​ ​ថា​ជា​គ្រឿងរ​លាស់​ចេញ​ផង​ ​តាមពិត​យ៉ាងនេះ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​នឹង​កំណត់​ដឹង​នូវ​រូប​ទាំងឡាយ​ដោយខ្លួនឯង​ឬ​ ​ឬក៏​បុគ្គល​ប្រតិបត្តិ​យ៉ាងណា​ ​ទើបនឹង​កំណត់​ដឹង​នូវ​រូប​ទាំងឡាយ​បាន​ ​និង​បបួល​បុគ្គល​ដទៃ​ ​ដើម្បី​សេចក្តី​ប្រតិបត្តិ​យ៉ាងនោះ​ ​ហេតុនេះ​ ​មិនជា​ឋានៈ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ដឹង​នូវ​តម្រេក​ ​របស់​រូប​ទាំងឡាយ​ ​ថា​ជា​គ្រឿង​ត្រេក​ផង​ ​ដឹង​នូវ​ទោស​របស់​រូប​ទាំងឡាយ​ ​ថា​ជា​ទោស​ផង​ ​ដឹង​នូវ​គ្រឿងរ​លាស់​ចេញ​ ​នូវ​រូប​ទាំងឡាយ​ ​ថា​ជា​គ្រឿងរ​លាស់​ចេញ​ផង​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​នឹង​កំណត់​ដឹង​នូវ​រូប​ទាំងឡាយ​ ​ដោយខ្លួនឯង​ឬ​
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636821480122471581
ទៅកាន់ទំព័រ៖