ព្រះត្រៃបិដក ភាគ ២០

កាល​ភិក្ខុ​នោះ​ ​មិន​អាស្រ័យ​សេព​ ​នូវ​បច្ច័យ​ណាមួយ​ដោយ​ឧបាយ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ណា​ ​គប្បី​កើតឡើង​បាន​ ​តែ​កាលបើ​ភិក្ខុ​នោះ​ ​អាស្រ័យ​សេព​ ​នូវ​បច្ច័យ​ណាមួយ​ ​ដោយ​ឧបាយ​ ​យ៉ាងនេះ​វិញ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​នោះ​ ​រមែង​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងនេះ​ឯង​ ​ដែល​តថាគត​ពោល​ថា​ ​ត្រូវ​លះបង់​ដោយ​ការ​សេព​។​
 [​១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​ដូចម្តេច​ ​ដែល​បុគ្គល​ត្រូវ​លះបង់​ដោយ​ការអត់ធន់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​អត់ធន់​ចំពោះ​ត្រជាក់​ ​ក្តៅ​ ​ឃ្លាន​ ​ស្រេក​ ​ជា​អ្នក​អត់ទ្រាំ​នូវ​សម្ផស្ស​ ​របោម​ ​មូស​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​និង​ពស់​តូច​ ​ពស់​ធំ​ទាំងឡាយ​ ​និង​គន្លង​ពាក្យ​ ​ដែលគេ​និយាយ​មិន​ពីរោះ​ ​ទ្រគោះ​ ​ខ្ជីខ្ជា​ ​និង​ទុក្ខវេទនា​ ​ដែល​កើតឡើង​ ​ប្រព្រឹត្តទៅ​ក្នុង​សរីរកាយ​ដ៏​ក្លា​ ​អាក្រក់​ ​ខ្លោចផ្សា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទីគាប់ចិត្ត​ ​និង​នាំឲ្យ​ខូច​ជីវិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​នោះ​ ​មិន​អត់ទ្រាំ​នូវ​ហេតុ​ណាមួយ​ហើយ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ណា​ ​គប្បី​កើតឡើង​បាន​ ​តែ​កាលបើ​ភិក្ខុ​នោះ​ ​អត់ធន់​ទ្រាំ​នូវ​ហេតុ​ណាមួយ​បាន​ ​យ៉ាងនេះ​វិញ​ ​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636821242663039679
ទៅកាន់ទំព័រ៖