ព្រះត្រៃបិដក ភាគ ២០

 [​២១៩​]​ ​មហា​បពិត្រ​ ​មានកាល​សម័យថ្ងៃមួយ​ ​តថាគត​ ​នៅ​ឰដ៍​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ពួក​និគ្រន្ថ​ជាច្រើន​ ​ជា​អ្នក​ឈរ​ងើយ​លើ​ផ្ទៃ​កាឡ​សិលា​ ​ទៀប​ភ្នំ​ឥសិគិលិ​ ​ជា​អ្នក​ឃាត់​អាសនៈ​ ​តែង​ទទួល​នូវ​វេទនា​ ​ជា​ទុក្ខ​ដ៏​ខ្លាំងក្លា​ ​ក្រហល់ក្រហាយ​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​។​ ​បពិត្រ​មហា​នាម​ ​គ្រានោះ​ឯង​ ​តថាគត​ក្រោក​អំពី​ទី​សម្ងំ​ ​ក្នុង​វេលា​ល្ងាច​ ​ហើយ​ចូល​ទៅ​ឯកា​ឡ​សិលា​ ​ខាង​ភ្នំ​ឥសិគិលិ​ ​សំដៅ​ទៅត្រង់​ទី​ដែល​ពួក​និគ្រន្ថ​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​សួរ​ពួក​និគ្រន្ថ​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​ចុះ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​អ្នក​ទាំងឡាយ​ ​នាំគ្នា​ឈរ​ងើយ​ ​ឃាត់​អាសនៈ​ ​ទទួល​នូវ​វេទនា​ជា​ទុក្ខ​ដ៏​ខ្លាំងក្លា​ ​ក្រហល់ក្រហាយ​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​ដូច្នេះ​។​ ​បពិត្រ​មហា​នាម​ ​កាល​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​និគ្រន្ថ​ទាំងនោះ​ ​បាន​និយាយ​តប​ពាក្យ​នេះ​ ​នឹង​តថាគត​ថា​ ​ម្នាល​អាវុសោ​ ​និគ្រន្ថ​នាដ​បុត្រ​ ​(​ជា​គ្រូ​យើង​)​ ​ជា​អ្នកដឹង​សព្វ​ ​ឃើញសព្វ​ ​ប្តេជ្ញា​នូវ​ញាណទស្សនៈ​ ​គឺ​ការ​ដឹង​ ​និង​ការ​ឃើញ​ ​មិន​មាន​សេសសល់​ថា​ ​អាត្មាអញ​ ​កាល​ដើរ​ក្តី​ ​ឈរ​ក្តី​ ​ដេកលក់​ក្តី​ ​ភ្ញាក់​ឡើង​ក្តី​ ​ក៏​មាន​ញាណទស្សនៈ​តាំងស៊ប់​ជានិច្ច​ ​មិនដែល​ដាច់​ ​និគ្រន្ថ​នាដ​បុត្រ​នោះ​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636821486875877854
ទៅកាន់ទំព័រ៖