ព្រះត្រៃបិដក ភាគ ២០

ទ្រង់​គង់នៅ​ជា​សុខ​ ​លើសលុប​ជាង​ព្រះ​គោតម​ដ៏​មាន​អាយុ​។​ ​តថាគត​តប​ថា​ ​ពួក​និគ្រន្ថ​ដ៏​មាន​អាយុ​ ​មិនបាន​ពិចារណា​ ​ហើយ​ស្រាប់តែ​ពោល​វាចា​ដោយ​រហ័ស​ថា​ ​អាវុសោ​គោតម​ ​បុគ្គល​នឹង​ត្រូវ​បាន​នូវ​សេចក្តី​សុខ​ ​ដោយសារ​សេចក្តី​សុខ​តែ​ម្យ៉ាង​ក៏ទេ​ ​បុគ្គល​នឹង​ត្រូវ​បាន​នូវ​សេចក្តី​សុខ​ ​ដោយសារ​សេចក្តី​ទុក្ខ​ក៏​មាន​ ​អាវុសោ​គោតម​ ​បុគ្គល​នឹង​ត្រូវ​បាន​នូវ​សេចក្តី​សុខ​ ​ដោយសារ​សេចក្តី​សុខ​ក៏​មាន​ ​ដូច​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​រាជ​ ​ទ្រង់​សោយ​នូវ​សេចក្តី​សុខ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​រាជ​ ​ទ្រង់​គង់នៅ​ជា​សុខ​ ​លើសលុប​ជាង​ព្រះ​គោតម​ដ៏​មាន​អាយុ​ ​ដូច្នេះ​ ​ចំណែកខាង​តថាគត​ឯង​ ​គង់មាន​គេ​សាកសួរ​ ​ក្នុង​ដំណើរ​នុ៎ះ​ថា​ ​បណ្តា​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ចុះ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​រាជ​ ​និង​ ​ព្រះ​គោតម​ដ៏​មាន​អាយុ​ ​នរណា​នៅជា​សុខ​ជាង​។​ ​ពួក​និគ្រន្ថ​ឆ្លើយតប​ថា​ ​អាវុសោ​គោតម​ ​ពួក​យើងខ្ញុំ​ ​ពិតជា​មិនបាន​ពិចារណា​ ​ហើយ​ស្រាប់តែ​ពោល​វាចា​ដោយ​រហ័ស​ថា​ ​អាវុសោ​គោតម​ ​បុគ្គល​នឹង​ត្រូវ​បាន​នូវ​សេចក្តី​សុខ​ ​ដោយសារ​សេចក្តី​សុខ​តែ​ម្យ៉ាង​ក៏ទេ​ ​បុគ្គល​នឹង​ត្រូវ​បាន​នូវ​សេចក្តី​សុខ​ ​ដោយសារ​សេចក្តី​ទុក្ខ​ក៏​មាន​ ​អាវុសោ​គោតម​ ​បុគ្គល​នឹង​ត្រូវ​បាន​នូវ​សេចក្តី​សុខ​ ​ដោយសារ​សេចក្តី​សុខ​ក៏​មាន​ ​ដូច​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​រាជ​ ​ទ្រង់​សោយ​នូវ​សេចក្តី​សុខ​ ​ព្រះបាទ​
ថយ | ទំព័រទី ៣៥១ | បន្ទាប់
ID: 636821490719037670
ទៅកាន់ទំព័រ៖