ព្រះត្រៃបិដក ភាគ ២០
សំគាល់ថា គួរប្រៀនប្រដៅផង សំគាល់ថា គួរដល់នូវសេចក្តីស្និទ្ធស្នាល ក្នុងបុគ្គលនោះផង។ ម្នាលអាវុសោទាំងឡាយ ចុះធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ (ធម៌ដែលធ្វើឲ្យជាអ្នក ប្រដៅងាយ មាន១៦) គឺ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រាថ្នាលាមក មិនលុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនមានសេចក្តីប្រាថ្នាលាមក មិនលុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនលើកខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនលើកខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាមិនអ្នកក្រោធ មិនមានសេចក្តីក្រោធ គ្របសង្កត់ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនក្រោធ មិនមានសេចក្តីក្រោធគ្របសង្កត់ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាមិនអ្នកក្រោធ មិនចងគំនុំទុក ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនក្រោធ
ID: 636821493264463260
ទៅកាន់ទំព័រ៖