ព្រះត្រៃបិដក ភាគ ២០

 [​២២៤​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ពិចារណា​ខ្លួន​ដោយខ្លួនឯង​ ​ក្នុង​ធម៌​ទាំងឡាយ១៦នោះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​ណា​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​ ​លុះ​ក្នុង​អំណាច​ ​នៃ​សេចក្តី​ប្រាថ្នា​លាមក​ ​បុគ្គល​នេះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ទេ​ ​បើប្រសិន​ជា​អាត្មាអញ​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​ ​លុះ​ក្នុង​អំណាច​ ​នៃ​សេចក្តី​ប្រាថ្នា​លាមក​វិញ​ ​អាត្មាអញ​នឹង​ឯង​ ​ក៏​មុខ​ជា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អ្នកដទៃ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​យ៉ាងនេះ​ហើយ​ ​គ​ប្បី​ញុំាង​ចិត្ត​ ​ឲ្យ​កើតឡើង​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រូវជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​ ​មិន​ត្រូវ​លុះ​ក្នុង​អំណាច​ ​នៃ​សេចក្តី​ប្រាថ្នា​លាមក​ឡើយ​។​ ​បុគ្គល​ណា​ ​ជា​អ្នកលើ​ក​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​បុគ្គល​នេះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ទេ​ ​បើប្រសិន​ជា​អាត្មាអញ​ ​ជា​អ្នកលើ​ក​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​វិញ​ ​អាត្មាអញ​នឹង​ឯង​ ​ក៏​មុខ​ជា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អ្នកដទៃ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​យ៉ាងនេះ​ហើយ​ ​គ​ប្បី​ញុំាង​ចិត្ត​ ​ឲ្យ​កើតឡើង​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រូវជា​អ្នកលើ​ក​ខ្លួនឯង​ ​មិន​ត្រូវ​បន្តុះ​បង្អាប់​អ្នកដទៃ​ឡើយ​។​ ​បុគ្គល
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 636821494209167294
ទៅកាន់ទំព័រ៖