ព្រះត្រៃបិដក ភាគ ២០

អាត្មាអញ​ ​ជា​អ្នកលើ​ក​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ត្រូវ​ព្យាយាម​លះបង់​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ទាំងនោះ​ចេញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​តែបើ​ភិក្ខុ​ពិចារណា​ហើយ​ ​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មិនជា​អ្នកលើ​ក​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ទេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ត្រូវ​សិក្សា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​អស់​យប់​ ​និង​ថ្ងៃ​ ​ហើយ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​តែមួយ​យ៉ាង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ត្រូវ​ពិចារណា​ខ្លួន​ ​ដោយខ្លួនឯង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នក​ក្រោធ​ ​ជា​អ្នកមាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​ឬទេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ពិចារណា​ហើយ​ ​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នក​ក្រោធ​ ​ជា​អ្នកមាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ត្រូវ​ព្យាយាម​លះបង់​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ទាំងនោះ​ចេញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​តែបើ​ភិក្ខុ​ពិចារណា​ហើយ​ ​ដឹង​យ៉ាងនេះ​វិញ​ថា​ ​អាត្មាអញ​ ​មិនជា​អ្នក​ក្រោធ​ ​ជា​អ្នក​មិន​មាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​ទេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ត្រូវ​សិក្សា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​អស់​យប់​ ​និង​ថ្ងៃ​ ​ហើយ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​តែ​ម្យ៉ាង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ត្រូវ​ពិចារណា​ខ្លួន​ ​ដោយខ្លួនឯង​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នក​ក្រោធ​
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636821496314367705
ទៅកាន់ទំព័រ៖