ព្រះត្រៃបិដក ភាគ ២០
មិនមានចិត្ត ដែលទោសគ្របសង្កត់ មិនមានចិត្តរឹងរូស ក្នុងពួកសព្រហ្មចារី ចិត្តរបស់ភិក្ខុនោះ រមែងឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុត នូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម។ ចិត្តរបស់ភិក្ខុណាឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុត នូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមហើយ នេះឈ្មោះថា ជាបង្គោល របស់ចិត្តទី៥ ដែលភិក្ខុនោះ លះបង់ហើយយ៉ាងនេះ។ បង្គោល របស់ចិត្តទាំង៥ប្រការនេះ ឈ្មោះថា ភិក្ខុនោះលះបង់ហើយ។
[២៣២] ចំណងរបស់ចិត្តទាំង៥ប្រការ ដែលភិក្ខុនោះ កាត់ផ្តាច់ហើយដោយល្អ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាសចាកតម្រេក ប្រាសចាកសេចក្តីពេញចិត្ត ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសេចក្តីស្រេកឃ្លាន ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកសេចក្តីប្រាថ្នាក្នុងកាម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ប្រាសចាកតម្រេក ប្រាសចាកសេចក្តីពេញចិត្ត ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសេចក្តីស្រេកឃ្លាន ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកសេចក្តីប្រាថ្នាក្នុងកាម ចិត្តរបស់ភិក្ខុនោះ
ID: 636821504931800594
ទៅកាន់ទំព័រ៖