ព្រះត្រៃបិដក ភាគ ២០

លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ហើយ​ ​បាន​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​វេលា​បុព្វណ្ហសម័យ​នេះ​ ​ចូល​ទៅ​ក្រុង​កបិលវត្ថុ​ ​ដើម្បី​បិណ្ឌបាត​ ​លុះ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​កបិលវត្ថុ​ហើយ​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​វិញ​ ​ក្នុង​វេលា​បច្ឆាភត្ត​ ​ក៏​សំដៅ​ទៅ​ព្រៃ​មហាវ័ន​ ​ចូល​ទៅកាន់​ព្រៃ​មហាវ័ន​ ​ដើម្បី​នៅ​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ក៏​អង្គុយ​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ទៀប​គល់​នៃ​ភ្នៅ​សាវ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទណ្ឌ​បាណិ​សក្យៈ​ ​ដើរទៅ​ ​ដើរមក​ឲ្យ​ស្រួល​ជើង​ ​ក៏​ដើរ​សំដៅ​មក​ព្រៃ​មហាវ័ន​ ​លុះ​ចូល​មកកាន់​ព្រៃ​មហាវ័ន​ហើយ​ ​ក៏បាន​ចូល​មករ​កត​ថា​គត​ ​ដែល​អង្គុយ​ទៀប​ដើម​ភ្នៅ​សាវ​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​មួយអន្លើដោយ​តថាគត​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​ច្រត់​ចុះ​នូវ​ដំបង​ ​ឈរ​ ​(​ស្ទប់​ចង្កា​)​ ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ទណ្ឌ​បាណិ​សក្យៈ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​តថាគត​ថា​ ​សមណៈ​ប្រកាន់ទិដ្ឋិ​ដូចម្តេច​ ​ពោល​ទិដ្ឋិ​ដូចម្តេច​ ​កាលបើ​ទណ្ឌ​បាណិ​សក្យៈ​សួរ​យ៉ាងនេះ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ក៏​ពោល​ពាក្យ​នេះ​ ​នឹង​ទណ្ឌ​បាណិ​សក្យៈ​ថា​ ​ម្នាល​អាវុសោ​ ​ក្នុង​លោក​ ​(​នេះ​)​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​
ថយ | ទំព័រទី ៤០៩ | បន្ទាប់
ID: 636821513075966413
ទៅកាន់ទំព័រ៖