ព្រះត្រៃបិដក ភាគ ២០
មហាកច្ចានៈ (នេះ) ជាបណ្ឌិត
(១) ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈ (នេះ) ជាអ្នកមានប្រាជ្ញាច្រើន
(២) ម្នាលភិក្ខុទាំងឡាយ ទុកជាអ្នកទាំងឡាយ សាកសួរសេចក្តីនេះ នឹងតថាគត តថាគត ក៏គង់តែព្យាករសេចក្តីនោះ យ៉ាងហ្នឹងដែរ មហាកច្ចានៈព្យាករសេចក្តី នៃឧទ្ទេសនោះយ៉ាងណា សេចក្តីនៃឧទ្ទេសនេះ យ៉ាងហ្នឹងហើយ អ្នកទាំងឡាយ ចូរចាំនូវសេចក្តីនោះចុះ។
[២៥០] កាលបើព្រះមានព្រះភាគត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ដូចបុរស ដែលសេចក្តីស្រេកឃ្លាន គ្របសង្កត់ឲ្យមានកំឡាំងថយ ហើយស្រាប់តែបាននំផ្អែម បុរសនោះ បានទទួលរសក្នុងកាលណា ក៏បាននូវរសឆ្ងាញ់ ដែលមិនលាយដោយទឹកធម្មតា ក្នុងកាលណោះ សេចក្តីនេះ
(១) បណ្ឌិតក្នុងទីនេះ បានដល់បុគ្គល ដែលប្រកបដោយ អង្គ៤នេះ គឺ ធាតុកុសលោ ឈ្លាសវៃក្នុងពួកធាតុ១ អាយតនកុសលោ ឈ្លាសវៃក្នុងពួកអាយតនៈ១ បច្ចយាការកុសលោ ឈ្លាសវៃក្នុងបច្ចយាការ នៃបដិច្ចសមុប្បាទ១ ការណាការណកុសលោ ឈ្លាសវៃក្នុងហេតុ និងមិនមែនហេតុ១។ (២) មានបញ្ញាច្រើន ក្នុងទីនេះ សំដៅយកបញ្ញា ដែលកំណត់ដឹង នូវអត្ថ គឺផលរបស់ហេតុ ឬសេចក្តីអធិប្បាយ១ ធម៌គឺហេតុជាទីកើតនៃផល ឬបាលី១ និរុត្តិ គឺពាក្យពោល នូវអត្ថ និងធម៌មិនវិបរិត១ បដិភាណ ស្ទាត់ជំនាញ ក្នុងអត្ថ និងធម៌ ទាំងនិរុត្តិ១។ អដ្ឋកថា។
ID: 636821520122669462
ទៅកាន់ទំព័រ៖