ព្រះត្រៃបិដក ភាគ ២០

មានចិត្ត​បញ្ជូន​ទៅ​ ​យ៉ាងនេះ​ហើយ​ ​ព្យាបាទ​វិតក្កៈ​នោះ​ ​ក៏​កើតឡើង​។​បេ​។​ ​វិហឹសា​វិតក្កៈ​នោះ​ ​ក៏​កើតឡើង​ ​តថាគត​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​វិហឹសា​វិតក្កៈ​នេះ​ ​កើតឡើង​ ​ដល់​អាត្មាអញ​ហើយ​ ​ក៏​ឯ​វិហឹសា​វិតក្កៈ​នោះ​ឯង​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួនឯង​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង​ ​គឺ​ខ្លួនឯង​ ​និង​បុគ្គល​ដទៃ​ផង​ ​ជា​ធម៌​ធ្វើ​បញ្ញា​ឲ្យ​រលត់​ ​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​ទើបតែនឹង​ពិចារណា​ថា​ ​វិហឹសា​វិតក្កៈ​នេះ​ ​តែង​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​ខ្លួន​ដូច្នេះ​ ​ក៏​វិហឹសា​វិតក្កៈ​នោះ​ ​ដល់​នូវ​សេចក្តី​វិនាស​ទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​ពិចារណា​ថា​ ​វិហឹសា​វិតក្កៈ​នេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​នូវ​បុគ្គល​ដទៃ​ដូច្នេះ​ ​វិហឹសា​វិតក្កៈ​នោះ​ ​ក៏​ដល់​នូវ​សេចក្តី​វិនាស​ទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​ពិចារណា​ឃើញថា​ ​វិហឹសា​វិតក្កៈ​នេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង​ ​គឺ​ខ្លួនឯង​ ​និង​បុគ្គល​ដទៃ​ ​ដូច្នេះ​ ​វិហឹសា​វិតក្កៈ​នោះ​ ​ក៏​ដល់​នូវ​សេចក្តី​វិនាស​ទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​ពិចារណា​ឃើញថា​ ​វិហឹសា​វិតក្កៈ​នេះ​ ​ជា​ធម៌​ធ្វើ​បញ្ញា​ឲ្យ​រលត់​ ​ជា​ចំណែក​ ​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​ដូច្នេះ​ ​វិហឹសា​វិតក្កៈ​នោះ​ ​ក៏​ដល់​នូវ​សេចក្តី​វិនាស​ទៅ​។​ ​
ថយ | ទំព័រទី ៤២៩ | បន្ទាប់
ID: 636821521492127790
ទៅកាន់ទំព័រ៖