ព្រះត្រៃបិដក ភាគ ២០
ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំងនោះ ក៏សាបសូន្យទៅ ដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវអកុសលវិតក្កៈទាំងនោះបានហើយ ទើបចិត្តខាងក្នុង ក៏តាំងនៅស្ងួតស្ងប់ស៊ប់សួន មានអារម្មណ៍តែមួយ នឹងនៅក្នុងអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស ដែលមានកម្លាំង ចាប់បុរសដែលមានកម្លាំងថយជាង ត្រង់ក្បាលក្តី ត្រង់កក្តី ត្រង់ខ្លួនក្តី ហើយសង្កត់សង្កិន គាប កំដៅយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវវិតក្កសង្ខារសណ្ឋាន នៃវិតក្កៈទាំងនោះហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយ ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ នៅតែកើតឡើងទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវសង្កត់ធ្មេញខាងលើ និងធ្មេញខាងក្រោម យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាប កំដៅនូវអកុសលចិត្ត ដោយកុសលចិត្ត កាលភិក្ខុនោះ កំពុងសង្កត់ធ្មេញខាងលើ និងធ្មេញខាងក្រោម យកអណ្តាតទល់ពិតាន សង្កត់ គាប កំដៅនូវអកុសលចិត្ត ដោយកុសលចិត្តហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា
ID: 636821527435437728
ទៅកាន់ទំព័រ៖