ព្រះត្រៃបិដក ភាគ ២០
ក្នុងរាត្រីទាំងឡាយ មានសភាពដូច្នោះ។ ធ្វើម្តេច តថាគត គប្បីឃើញភ័យ និងសេចក្តីស្ញើបនោះបាន។ ម្នាលព្រាហ្មណ៍ លុះសម័យមកខាងក្រោយ រាត្រីទាំងឡាយណា ដែលគេដឹងច្បាស់ ដែលគេកំណត់ដឹងថាជា តិថីទី១៤ ទី១៥ ទី៨នៃបក្ខ តថាគត ក៏នៅក្នុងអារាមចេតិយ វនចេតិយ រុក្ខចេតិយទាំងឡាយ ដែលគួរស្បើម គួរខ្លាច គួរឲ្យព្រឺព្រួចរោម ក្នុងរាត្រីទាំងឡាយ មានសភាពដូច្នោះ ម្នាលព្រាហ្មណ៍ កាលតថាគត នៅក្នុងទីនោះ ម្រឹគក៏មកខ្លះ ក្ងោកក៏ជាន់មែកឈើស្ងួតឲ្យធ្លាក់ចុះខ្លះ ខ្យល់ក៏បក់ផាត់ស្លឹកឈើ និងសម្រាមមកខ្លះ។ ម្នាលព្រាហ្មណ៍ តថាគតក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ភ័យ និងសេចក្តីភ្លឹកនោះមកដល់ (តថាគត) មែនហើយតើ។ ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាអ្នកប្រាថ្នានូវភ័យ ដោយចំណែកមួយឬអ្វីហ្ន៎ ភ័យ និងសេចក្តីស្ញើបនោះ មកដល់អាត្មាអញ ដែលសម្រេចឥរិយាបថណាៗ អាត្មាអញ នឹងមិនផ្លាស់ឥរិយាបថនោះៗ ដោយពិត ត្រូវតែបន្ទោបង់នូវភ័យ និងសេចក្តីស្ញើបនោះចេញ។ ម្នាលព្រាហ្មណ៍ តថាគត កំពុងចង្ក្រម ក៏ស្រាប់តែ
ID: 636821252785308639
ទៅកាន់ទំព័រ៖