ព្រះត្រៃបិដក ភាគ ២០
[៤៦] ម្នាលព្រាហ្មណ៍ មានសមណព្រាហ្មណ៍១ពួក សំគាល់យប់ ថាជាថ្ងៃ សំគាល់ថ្ងៃ ថាជាយប់ តថាគតពោលថា ការសំគាល់នេះ របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ជាការនៅវង្វេង ភាន់ស្មារតីនៅឡើយ។ ម្នាលព្រាហ្មណ៍ ចំណែកខាងតថាគត ដឹងច្បាស់នូវយប់ ថាជាយប់មែន ដឹងច្បាស់នូវថ្ងៃ ថាជាថ្ងៃមែន។ ម្នាលព្រាហ្មណ៍ ដំណើរនោះ មានទំនងគួរឲ្យអ្នកផងនិយាយថា សត្វដែលមានសភាពមិនវង្វេង កើតហើយក្នុងលោក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ដំណើរនោះ មានទំនងគួរឲ្យអ្នកផងនិយាយឲ្យតថាគតថា សត្វដែលមានសភាពមិនវង្វេង កើតឡើងហើយក្នុងលោក ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
[៤៧] ម្នាលព្រាហ្មណ៍ តថាគត បានផ្តើមសេចក្តីព្យាយាម មិនបន្ធូរបន្ថយឡើយ ទាំងស្មារតី តថាគតក៏ប្រុងប្រយ័ត្ន មិនឲ្យមានភ្លាត់ កាយសោត ក៏ស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក៏នឹងល្អ ជាចិត្ត
ID: 636821253308228549
ទៅកាន់ទំព័រ៖