ព្រះត្រៃបិដក ភាគ ២០

 [​៤៨​]​ ​កាលដែល​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​កិលេស​ ​ប្រាសចាក​សេចក្តី​សៅហ្មង​ ​ជា​ចិត្តទន់​ ​សមគួរ​ដល់​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​យ៉ាងនេះ​ហើយ​ ​តថាគត​ ​ក៏បាន​បង្អោន​ចិត្ត​ ​ទៅ​ក្នុង​ ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​ ​(​ប្រាជ្ញា​ជា​គ្រឿងរ​លឹ​កជា​តិ​ ​ដែល​អាស្រ័យ​នៅ​ពីមុន​)​។​ ​តថាគត​នោះ​ ​រលឹក​ជាតិ​ ​ដែល​បាន​អាស្រ័យ​នៅ​ ​អំពី​មុន​ ​ជាអនេក​ជាតិ​ ​រលឹក​ជាតិ​បាន​ដូចម្តេច​ ​គឺ​រលឹក​បាន១ជាតិ​ ​២ជាតិ​ ​៣ជាតិ​ ​៤ជាតិ​ ​៥ជាតិ​ ​១០ជាតិ​ ​២០ជាតិ​ ​៣០ជាតិ​ ​៤០ជាតិ​ ​៥០ជាតិ​ ​១០០ជាតិ​ ​១ពាន់​ជាតិ​ ​១សែន​ជាតិ​ ​ក៏បាន​ ​រលឹក​បាន​ច្រើន​សំ​វដ្ត​កប្ប​ ​ច្រើន​វិ​វដ្ត​កប្ប​ ​ច្រើន​សំ​វដ្ត​វិ​វដ្ត​កប្ប​ ​ក៏បាន​ ​ដូច្នេះ​ថា​ ​តថាគត​ ​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​សោយសុខ​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​តថាគត​ ​ច្យុត​ចាក​អត្តភាព​នោះ​ ​ហើយ​បាន​ទៅ​កើត​ក្នុង​ភព​ឯនោះ​ ​ដែល​ទៅ​កើត​ក្នុង​ភព​នោះ​ ​តថាគត​ ​ក៏​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​សោយសុខ​ទុក្ខ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636821253762744545
ទៅកាន់ទំព័រ៖