ព្រះត្រៃបិដក ភាគ ២០

បុគ្គល​ពួក​មួយទៀត​ ​ក្នុង​លោក​នេះ​ ​មិន​មាន​អង្គណៈ​ ​តែ​ដឹង​ច្បាស់​តាមពិត​ថា​ ​អាត្មាអញ​ ​មិន​មាន​អង្គណៈ​ក្នុង​ខ្លួន១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំង៤ពួក​នោះ​ ​បុគ្គល​ណា​ ​នៅ​មាន​អង្គណៈ​ ​តែ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​អាត្មាអញ​ ​មាន​អង្គណៈ​ក្នុង​ខ្លួន​ ​បណ្តា​បុគ្គល​ ​ដែល​មាន​អង្គណៈ​ទាំងពីរ​ពួក​នេះ​ ​បុគ្គល​នេះ​ ​ប្រាកដ​ថា​ជា​បុរស​ថោកទាប​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំង៤ពួក​នោះ​ ​បុគ្គល​ណា​ ​នៅ​មាន​អង្គណៈ​ ​តែ​ដឹង​ច្បាស់​តាមពិត​ថា​ ​អាត្មាអញ​ ​នៅ​មាន​អង្គណៈ​ក្នុង​ខ្លួន​ ​បណ្តា​បុគ្គល​ ​ដែល​មាន​អង្គណៈ​ទាំងពីរ​ពួក​នេះ​ ​បុគ្គល​នេះ​ ​ប្រាកដ​ថា​ជា​បុរស​ដ៏​ប្រសើរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំង៤ពួក​នោះ​ ​បុគ្គល​ណា​ ​មិន​មាន​អង្គណៈ​ ​តែ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​អាត្មាអញ​ ​មិន​មាន​អង្គណៈ​ក្នុង​ខ្លួន​ ​បណ្តា​បុគ្គល​ ​ដែល​មិន​មាន​អង្គណៈ​ទាំងពីរ​ពួក​នេះ​ ​បុគ្គល​នេះ​ ​ប្រាកដ​ថា​ជា​បុរស​ថោកទាប​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំង៤ពួក​នោះ​ ​បុគ្គល​ណា​ ​មិន​មាន​អង្គណៈ​ ​តែ​ដឹង​ច្បាស់​តាមពិត​ថា​ ​អាត្មាអញ​ ​មិន​មាន​អង្គណៈ​ក្នុង​ខ្លួន​ ​បណ្តា​បុគ្គល​ ​ដែល​មិន​មាន​អង្គណៈ​ទាំងពីរ​ពួក​នេះ​ ​បុគ្គល​នេះ​ ​ប្រាកដ​ថា​ជា​បុរស​ដ៏​ប្រសើរ​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636821256701632640
ទៅកាន់ទំព័រ៖