ព្រះត្រៃបិដក ភាគ ២០

 [​៦៩​]​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​សេចក្តី​ប្រាថ្នា​ ​កើតឡើង​ដល់​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​គប្បី​បាន​ចង្ហាន់​បិណ្ឌបាត​ដ៏​ប្រសើរ​។​បេ​។​ ​សេនាសនៈ​ដ៏​ប្រសើរ​។​បេ​។​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ដ៏​ប្រសើរ​ ​ភិក្ខុ​ឯទៀត​កុំ​គប្បី​បាន​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ដ៏​ប្រសើរ​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​ភិក្ខុ​ឯទៀត​ ​គប្បី​បាន​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ដ៏​ប្រសើរ​ ​ភិក្ខុ​នោះ​ ​មិន​គប្បី​បាន​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ដ៏​ប្រសើរ​ឡើយ​។​ ​ភិក្ខុ​នោះ​ ​ខឹង​ ​មិន​ត្រេកអរ​ ​ដោយហេតុ​ដូច្នេះ​ថា​ ​ភិក្ខុ​ឯទៀត​ ​បាន​នូវ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ដ៏​ប្រសើរ​ ​អាត្មាអញ​ ​មិនបាន​នូវ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ដ៏​ប្រសើរ​ឡើយ​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​ខឹង​ណា​ក្តី​ ​សេចក្តី​មិន​ត្រេកអរ​ណា​ក្តី​ ​ទាំងពីរ​នេះឯង​ ​ឈ្មោះថា​ ​អង្គណៈ​ដែរ​។​ ​ម្នាល​អាវុសោ​ ​ពាក្យ​ថា​ ​អង្គណៈ​ ​នេះ​ ​ជា​ឈ្មោះ​អកុសល​ដ៏​លាមក​ ​ដែល​គ្រប​សង្កត់ចិត្ត​ ​ដោយអំណាច​សេចក្តី​ប្រាថ្នា​នេះឯង​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636821261088173536
ទៅកាន់ទំព័រ៖