ព្រះត្រៃបិដក ភាគ ២០

នេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ភាជន៍​នេះ​ ​ហាក់ដូចជា​ទី​ពេញចិត្ត​ក្រៃលែង​ ​អ្នកឯង​នាំទៅ​ធ្វើអ្វី​អេះ​។​ ​លុះ​អ្នកផង​ក្រោក​ឡើង​ ​ហើយ​បើក​ភាជន៍​នោះ​មើល​ ​សេចក្តី​មិន​គាប់ចិត្ត​ក្តី​ ​សេចក្តី​ខ្ពើមរអើម​ក្តី​ ​សេចក្តី​ធុញទ្រាន់​ក្តី​ ​ក៏​តាំង​ឡើង​ប្រាកដ​ដល់​គេ​ ​ក្នុង​ខណៈ​ដែល​បានឃើញ​ ​សូម្បី​បុគ្គល​ដែល​ស្រេកឃ្លាន​ហើយ​ ​ក៏​មិន​គួរ​ប្រាថ្នា​នឹង​បរិភោគ​ឡើយ​ ​នឹង​បាច់​និយាយ​ថ្វី​ ​ដល់​ពួក​ជន​ ​ដែល​បរិភោគ​ឆ្អែត​ហើយ​ ​ម្នាល​អាវុសោ​ ​អកុសល​ដ៏​លាមក​ ​ដែល​គ្រប​សង្កត់ចិត្ត​ ​ដោយអំណាច​សេចក្តី​ប្រាថ្នា​ទាំងនេះ​ ​ដែល​ភិក្ខុ​ណា​នីមួយ​ ​មិនទាន់​លះ​ចោល​ហើយ​ ​អ្នកផង​ឃើញច្បាស់​ផង​ ​ឮ​ច្បាស់​ផង​ ​ក៏​យ៉ាងនោះ​ឯង​។​ ​បើទុកជា​ភិក្ខុ​នោះ​ ​ប្រព្រឹត្ត​អារញ្ញក​ធុតង្គ​ ​មាន​សេនាសនៈ​ស្ងាត់​ ​ប្រព្រឹត្ត​បិណ្ឌ​បា​តិក​ធុតង្គ​ ​សប​ទាន​ចារិក​ធុតង្គ​ ​បំសុ​កូ​លិក​ធុតង្គ​ ​ទ្រទ្រង់​ចីវរ​សៅហ្មង​ ​ក៏​គង់តែ​ពួក​សព្រហ្មចារី​ ​មិន​ធ្វើសក្ការៈ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ភិក្ខុ​នោះ​ឡើយ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​អកុសល​ដ៏​លាមក​ ​ដែល​គ្រប​សង្កត់ចិត្ត​ ​ដោយអំណាច​សេចក្តី​ប្រាថ្នា​នោះ​ ​លោក​ដ៏​មាន​អាយុ​នោះ​ ​មិនទាន់​លះ​ចោល​ ​អ្នកផង​ឃើញច្បាស់​ផង​ ​ឮ​ច្បាស់​ផង​។​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636821261562280653
ទៅកាន់ទំព័រ៖