ព្រះត្រៃបិដក ភាគ ២១

ឱ​បម្ម​វគ្គ​
​កក​ចូ​បម​សូត្រ​ ​ទី១​


 [​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះ​មោលិ​យ​ផ​គ្គុ​ន​ ​មាន​អាយុ​ ​នៅ​ច្រឡូកច្រឡំ​ ​ជាមួយនឹង​ពួក​ភិក្ខុនី​ហួស​វេលា​។​ ​ព្រះ​មោលិ​យ​ផ​គ្គុ​ន​ ​មាន​អាយុ​ ​តែង​នៅ​ច្រឡូកច្រឡំ​ ​ជាមួយនឹង​ពួក​ភិក្ខុនី​យ៉ាងនេះ​។​ ​បើ​មាន​ភិក្ខុ​ណាមួយ​ ​ពោលទោស​ពួក​ភិក្ខុនី​ទាំងនោះ​ ​ក្នុង​ទី​ចំពោះមុខ​ព្រះ​មោលិ​យ​ផ​គ្គុ​ន​មាន​អាយុ​ ​ព្រះ​មោលិ​យ​ផ​គ្គុ​ន​មាន​អាយុ​ ​ក៏​ខឹង​អាក់អន់​ចិត្ត​ ​ថែមទាំង​ធ្វើ​អធិករណ៍​ដោយហេតុ​នោះ​ផង​។​ ​បើ​មាន​ភិក្ខុ​ណាមួយ​ ​ពោលទោស​ព្រះ​មោលិ​យ​ផ​គ្គុ​ន​មាន​អាយុ​ ​ក្នុង​ទី​ចំពោះមុខ​ពួក​ភិក្ខុនី​ទាំងនោះ​ ​ពួក​ភិក្ខុនី​ ​ក៏​ខឹង​អាក់អន់​ចិត្ត​ ​ថែមទាំង​ធ្វើ​អធិករណ៍​ដោយហេតុ​នោះ​ផង​។​ ​ព្រះ​មោលិ​យ​ផ​គ្គុ​ន​មាន​អាយុ​ ​តែង​នៅ​ច្រឡូកច្រឡំ​ ​ដោយ​ពួក​ភិក្ខុនី​យ៉ាងនេះ​។​ ​
ទំព័រទី ១ | បន្ទាប់
ID: 636822508153041567
ទៅកាន់ទំព័រ៖