ព្រះត្រៃបិដក ភាគ ២១

វៀរ​ ​កុំ​ស៊ី​ដំណាំ​ទាំងអស់​ ​និង​វៀរចាក​ការ​ស៊ី​ ​ដោយ​សេចក្តី​ភិតភ័យ​ ​ហើយ​គួរ​ចូល​ទៅ​រក​ព្រៃ​ជ្រៅ​ ​នៅ​តាម​សប្បាយ​វិញ​ ​លុះ​ម្រឹគ​ទាំងនោះ​ ​គិត​ដូច្នោះ​ហើយ​ ​ក៏​នាំគ្នា​វៀរចាក​និវាប​ភោជន​ ​(​ដំណាំ​ជា​នុយ​)​ ​ទាំងអស់​ ​វៀរចាក​ការ​ស៊ី​ដោយ​សេចក្តី​ភិតភ័យ​ ​ក៏​ចូល​ទៅកាន់​ព្រៃ​ជ្រៅ​ហើយ​នៅ​។​ ​លុះដល់​ខែ​ជាទីបំផុត​នៃ​គិម្ហរដូវ​ ​មាន​ស្មៅ​ ​និង​ទឹក​អស់ហើយ​ ​កាយ​របស់​ពួក​ម្រឹគ​ទាំងនោះ​ ​ក៏​ដល់​នូវ​ភាព​ស្គាំងស្គម​ក្រៃពេក​ ​លុះ​ម្រឹគ​ទាំងនោះ​ ​មាន​កាយ​ដល់​នូវ​ភាព​ស្គាំងស្គម​ហើយ​ ​កម្លាំងកាយ​ ​និង​សេចក្តី​ព្យាយាម​ក៏​សាបសូន្យ​ទៅ​ ​កាលបើ​កម្លាំងកាយ​ ​និង​សេចក្តី​ព្យាយាម​សាបសូន្យ​ហើយ​ ​ពួក​ម្រឹគ​ក៏​នាំគ្នា​ត្រឡប់​មករ​ក​ដំណាំ​ ​ដែ​លនេ​វា​បិ​ក​ជន​ដាំ​នោះ​វិញ​ ​ទើប​ពួក​ម្រឹគ​ទាំងនោះ​ ​ចូល​ទៅ​លុកលុយ​ក្នុង​ដំណាំ​នោះ​ ​ហើយ​ភ្លេចខ្លួន​ ​ស៊ី​នូវ​ភោជន​ទាំងឡាយ​ ​លុះ​ពួក​ម្រឹគ​ទាំងនោះ​ ​ចូល​ទៅ​លុកលុយ​ ​ក្នុង​ដំណាំ​នោះ​ ​ហើយ​ភ្លេចខ្លួន​ ​ស៊ី​នូវ​ភោជន​ទាំងឡាយ​ ​ក៏​ដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​ស្រវឹង​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​ប្រមាទ​ហើយ​ ​ជា​សត្វ​គួ​រនេ​វា​បិ​ក​ជន​ ​នឹង​ធ្វើតាម​សេចក្តី​ប្រាថ្នា​បាន​ ​ព្រោះ​ដំណាំ​ឯណោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​ពួក​ម្រឹគ​ទី២នោះ​ ​នឹង​មិន​រួច​ ​អំពី​ឥទ្ធានុភាព​ ​របស់​នេ​វា​បិ​ក​ជន​ឡើយ​។​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636822537551123041
ទៅកាន់ទំព័រ៖