ព្រះត្រៃបិដក ភាគ ២១
[៤២] ម្នាលភិក្ខុទាំងឡាយ បណ្តាម្រឹគទាំងនោះ ពួកម្រឹគទី៣ គិតព្រមគ្នា យ៉ាងនេះថា ពួកម្រឹគទី១ណា (ចូលទៅលុកលុយ) នូវដំណាំ ដែលនេវាបិកជនដាំឯណោះ។បេ។ កាលបើយ៉ាងនេះ ពួកម្រឹគទី១នោះ ក៏មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ ឯពួកម្រឹគទី២ណា គិតព្រមគ្នាយ៉ាងនេះថា ពួកម្រឹគទី១ណា (ចូលទៅលុកលុយ) នូវដំណាំដែលនេវាបិកជនដាំឯណោះ។បេ។ កាលបើយ៉ាងនេះ ពួកម្រឹគទី១នោះ ក៏មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ បើដូច្នោះ គួរតែយើងទាំងឡាយ វៀរចាកនិវាបភោជនទាំងអស់ វៀរចាកការបរិភោគ ដោយសេចក្តីភិតភ័យ ហើយចូលទៅកាន់ព្រៃជ្រៅ នៅតាមសប្បាយ ពួកម្រឹគនោះ គិតដូច្នោះហើយ ក៏វៀរចាកនិវាបភោជនទាំងអស់ វៀរចាកការបរិភោគ ដោយសេចក្តីភិតភ័យ ហើយចូលទៅកាន់ព្រៃជ្រៅ នៅតាមសប្បាយ លុះដល់ខែជាទីបំផុត នៃគិម្ហរដូវ ដែលមានស្មៅ និងទឹកអស់ហើយ កាយរបស់ពួកម្រឹគទាំងនោះ ក៏ដល់នូវភាពស្គាំងស្គមក្រៃពេក លុះម្រឹគទាំងនោះ មានកាយដល់នូវភាពស្គាំងស្គមហើយ កម្លាំងកាយ និងកម្លាំងព្យាយាម ក៏សាបសូន្យទៅ កាលបើកម្លាំងកាយ និងសេចក្តីព្យាយាមសាបសូន្យហើយ
ID: 636822537774645825
ទៅកាន់ទំព័រ៖