ព្រះត្រៃបិដក ភាគ ២១
ពួកម្រឹគទាំងនោះ ក៏ត្រឡប់មករកដំណាំ ដែលនេវាបិកជនដាំនោះវិញ ពួកម្រឹគទាំងនោះ ក៏ចូលទៅលុកលុយ ក្នុងដំណាំនោះភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះម្រឹគទាំងនោះ ចូលទៅលុកលុយ ក្នុងដំណាំនោះ ភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ ក៏ដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាសត្វគួរនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះ កាលបើយ៉ាងនេះ ពួកម្រឹគទី២ ក៏មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជទៅហើយ បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅអាស្រ័យដំណាំ ដែលនេវាបិកជនដាំឯណោះ ហើយសម្រេចទីនៅ (ឰដ៏ខាងក្រៅ) លុះសម្រេចទីនៅ ក្នុងទីនោះហើយ ពួកយើង នឹងកុំចូលទៅលុកលុយដំណាំ ដែលនេវាបិកជន គេដាំឯណោះភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះមិនចូលទៅលុកលុយ មិនភ្លេចខ្លួន គ្រាន់តែស៊ីនូវភោជនទាំងឡាយ នឹងមិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ នឹងមិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាសត្វដែលនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះ។
ID: 636822538001918825
ទៅកាន់ទំព័រ៖