ព្រះត្រៃបិដក ភាគ ២១

ពួក​ម្រឹគ​ទី៣នោះ​ ​ក៏​ចូល​ទៅ​អាស្រ័យ​ដំណាំ​ ​ដែ​លនេ​វា​បិ​ក​ជន​ដាំ​ឯណោះ​ ​ហើយ​សម្រេច​ទីនៅ​ ​(​ឰដ៏​ខាងក្រៅ​)​ ​លុះ​សម្រេច​ទីនៅ​ ​ក្នុង​ទីនោះ​ហើយ​ ​ក៏​មិន​ចូល​ទៅ​លុកលុយ​ដំណាំ​ ​ដែ​លនេ​វា​បិ​ក​ជន​ដាំ​ឯណោះ​ ​មិន​ភ្លេចខ្លួន​ ​ស៊ី​នូវ​ភោជន​ទាំងឡាយ​ ​លុះ​ពួក​ម្រឹគ​ទាំងនោះ​ ​មិន​ចូល​ទៅ​លុកលុយ​ភ្លេចខ្លួន​ ​ក្នុង​ដំណាំ​នោះ​ ​គ្រាន់តែ​ស៊ី​នូវ​ភោជន​ទាំងឡាយ​ ​ក៏​មិនដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​មិន​ស្រវឹង​ហើយ​ ​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​ជា​សត្វ​គួ​រនេ​វា​បិ​ក​ជន​ ​ធ្វើតាម​សេចក្តី​ប្រាថ្នា​មិនបាន​ ​ព្រោះ​ដំណាំ​ឯណោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​នោះ​ ​នេ​វា​បិ​ក​ជន​ ​និង​បរិសទ្យ​ ​របស់​នេ​វា​បិ​ក​ជន​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អើ​ក៏​ពួក​ម្រឹគ​ទី៣ទាំងនេះ​ ​ជា​សត្វ​មានកល​មាយា​ ​ដូចជា​មាន​ឫទ្ធិ​ ​ពួក​ម្រឹគ​ទី៣នេះ​ ​ជា​សត្វ​ផ្សេងគ្នា​ ​(​អំពី​ពួក​ម្រឹគ​ទី១​ ​ទី២​)​ ​មក​ស៊ី​ដំណាំ​ ​ដែល​អញ​ដាំ​ហើយ​នេះឯង​ ​យើង​ទាំងឡាយ​ ​មិនដឹង​ដំណើរ​មក​ ​និង​ដំណើរ​ទៅ​ ​របស់​វា​ទាំងនោះ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើ​របង​ព័ទ្ធ​ដំណាំ​ ​ដែល​យើង​ទាំងឡាយ​ដាំ​ហើយ​នេះ​ ​ព្រមទាំង​ប្រទេស​ជុំវិញ​ ​ដោយ​កំណាត់ឈើ​ ​និង​បង្កាត់​ទាំង​ឡាយ​ធំៗ​ ​គង់​យើង​ទាំងឡាយ​ ​នឹង​ឃើញ​ ​នូវ​ទីអាស្រ័យ​ ​របស់​ពួក​ម្រឹគ​ទី៣​ ​នឹង​ចាប់​ម្រឹគ​ទាំងនោះ​ ​ត្រង់កន្លែង​ ​ដែល​វា​នៅ​ឲ្យបាន​។​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636822538279484701
ទៅកាន់ទំព័រ៖