ព្រះត្រៃបិដក ភាគ ២១

ជន​ទាំងឡាយ​នោះ​ ​នាំគ្នា​ធ្វើ​របង​ព័ទ្ធ​ដំណាំ​ ​ដែល​ខ្លួន​ដាំ​ហើយ​ឯណោះ​ ​ព្រមទាំង​ប្រទេស​ជុំវិញ​ ​ដោយ​កំណាត់ឈើ​ ​និង​បង្កាត់​ទាំង​ឡាយ​ធំៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេ​វា​បិ​ក​ជន​ក្តី​ ​បរិសទ្យ​របស់​នេ​វា​បិ​ក​ជន​ក្តី​ ​បានឃើញ​ទីនៅ​ ​របស់​ពួក​ម្រឹគ​ទី៣នោះ​ហើយ​ ​ក៏​ចាប់​ពួក​ម្រឹគ​ទាំងនោះ​ ​ត្រង់កន្លែង​ដែល​វា​នៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ហើយ​ ​ពួក​ម្រឹគ​ទី៣នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​របស់​នេ​វា​បិ​ក​ជន​ឡើយ​។​
 [​៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​ម្រឹគ​ទាំងនោះ​ ​ម្រឹគ​ទី៤​ ​គិត​ព្រមគ្នា​ ​យ៉ាងនេះ​ថា​ ​ពួក​ម្រឹគ​ទី១ណា​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ហើយ​ ​ពួក​ម្រឹគ​ទី១នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​របស់​នេ​វា​បិ​ក​ជន​ទៅ​ហើយ​ ​ឯ​ពួក​ម្រឹគ​ទី២ណា​ ​គិត​ព្រមគ្នា​យ៉ាងនេះ​ថា​ ​ពួក​ម្រឹគ​ទី១ណា​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ហើយ​ ​ពួក​ម្រឹគ​ទី១នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​របស់​នេ​វា​បិ​ក​ជន​ទៅ​ហើយ​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​ទាំងឡាយ​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ហើយ​ ​ពួក​ម្រឹគ​ទី២នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​របស់​នេ​វា​បិ​ក​ជន​ទៅ​ហើយ
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636822538535279331
ទៅកាន់ទំព័រ៖