ព្រះត្រៃបិដក ភាគ ២១

ក៏​មិន​ចូល​ទៅ​លុកលុយ​ដំណាំ​ ​ដែ​លនេ​វា​បិ​ក​ជន​គេ​ដាំ​ឯណោះ​ ​មិន​ភ្លេចខ្លួន​ ​គ្រាន់តែ​ស៊ី​នូវ​ភោជន​ទាំងឡាយ​ ​ពួក​ម្រឹគ​ទី៣នោះ​ ​មិន​ចូល​មក​លុកលុយ​ដំណាំ​នោះ​ ​មិន​ភ្លេចខ្លួន​ ​គ្រាន់តែ​ស៊ី​នូវ​ភោជន​ទាំងឡាយ​ ​ក៏​មិនដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​មិន​ស្រវឹង​ហើយ​ ​ក៏​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​ជា​សត្វ​គួ​រនេ​វា​បិ​ក​ជន​ ​ធ្វើតាម​សេចក្តី​ប្រាថ្នា​មិនបាន​ ​ព្រោះ​ដំណាំ​ឯណោះ​ឡើយ​។​ ​ក្នុង​សម័យ​នោះ​ ​នេ​វា​បិ​ក​ជន​ ​និង​បរិសទ្យ​ ​របស់​នេ​វា​បិ​ក​ជន​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អើ​ក៏​ ​ពួក​ម្រឹគ​ទី៣នេះ​ ​មានកល​មាយា​សិក្សា​ហើយ​ ​ដូចជា​សត្វ​មាន​ឫទ្ធិ​ ​ពួក​ម្រឹគ​ទី៣នេះ​ ​ជា​សត្វ​ផ្សេង​ ​ក្រៅអំពី​ម្រឹគ​ទី១​ ​និង​ម្រឹគ​ទី២​។​បេ​។​ ​លុះ​នេ​វា​បិ​ក​ជន​ ​និង​ពួក​បរិសទ្យ​ ​របស់​នេ​វា​បិ​ក​ជន​ ​បានឃើញ​ទីនៅ​នៃ​ពួក​ម្រឹគ​ទី៣ហើយ​ ​ក៏​ចូល​ទៅ​ចាប់​ម្រឹគ​ទាំងនោះ​ ​ត្រង់​ទី​ដែល​វា​នៅ​ ​កាលបើ​យ៉ាងនេះ​ ​ពួក​ម្រឹគ​ទី៣នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​របស់​នេ​វា​បិ​ក​ជន​ទៅ​ហើយ​ ​បើ​ដូច្នោះ​ ​ទី​ត្រង់ណា​ ​ដែល​មិនមែន​ជា​វិស័យ​ ​របស់​នេ​វា​បិ​ក​ជន​ ​និ​ងនេ​វា​បិ​ក​បរិសទ្យ​ ​គួរ​យើង​ទាំងឡាយ​ ​សម្រេច​នូវ​ទីនៅ​ ​ត្រង់កន្លែង​នោះ​ ​លុះ​សម្រេច​ទីនៅ​ ​ត្រង់​ទីនោះ​ហើយ​ ​កុំ​ចូល​ទៅ​លុកលុយ​ដំណាំ​ ​ដែ​លនេ​វា​បិ​ក​ជន​ដាំ​ឯណោះ​ ​កុំ​ភ្លេចខ្លួន​ ​គ្រាន់តែ​ស៊ី​នូវ​ភោជន
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636822538980714809
ទៅកាន់ទំព័រ៖