ព្រះត្រៃបិដក ភាគ ២១

នាង​កាឡី​ទាសី​ឆ្លើយតប​ថា​ ​អ្នក​ស្ត្រី​មានប្រសាសន៍​ថាម៉េច​។​ ​ចុះ​ហង​ ​ម្តេច​ក៏​ក្រោក​ទាល់​ថ្ងៃ​ម៉្លេះ​។​ ​គ្មានអ្វី​ទេ​អ្នកស្រី​។​ ​នាង​វេ​ទេ​ហិ​កា​គហបតានី​ ​ក៏​ខឹង​អាក់អន់​ចិត្ត​ ​ធ្វើមុខ​ក្រញូវ​ស្រដី​ថា​ ​យើ​មេចោរ​ទាសី​គំរក់​ ​បើ​មិន​មាន​អ្វី​ទេ​ ​ម្តេច​ក៏​ហងឯង​ក្រោក​ទាល់តែ​ថ្ងៃ​ម៉្លេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​កាឡី​ទាសី​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អ្នក​ស្ត្រីជា​ម្ចាស់​អញ​ ​មាន​កំហឹង​ខាងក្នុង​ដែរ​ ​តែ​មិន​ធ្វើឲ្យ​ប្រាកដ​ ​មិនមែន​ជា​មិន​មាន​ទេ​ ​ដោយសារ​ការងារ​ទាំង​នុ៎ះ​ ​អាត្មាអញ​ ​បាន​ចាត់ចែង​ត្រឹមត្រូវ​ ​បាន​ជា​អ្នក​ស្ត្រីជា​ម្ចាស់​អញ​ ​មិន​បញ្ចេញ​កំហឹង​ខាងក្នុង​ដែល​មាន​ដែរ​ ​មិនមែន​ជា​មិន​មាន​ទេ​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​ល្បងមើល​ម្ចាស់​អញ​ ​ឲ្យលើស​ជាង​នេះ​ទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​នាង​កាឡី​ទាសី​ក្រោក​ឡើង​(​ពី​ដំណេក​)​ ​រឹង​រិត​តែ​ទាល់​ថ្ងៃ​ជាង​មុន​ទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​នោះ​ ​នាង​វេ​ទេ​ហិ​កា​គហបតានី​ ​បាន​និយាយ​នឹង​នាង​ទាសី​កាឡី​ដូច្នេះ​ថា​ ​នែ​មេ​កាឡី​។​ ​នាង​កាឡី​ទាសី​ឆ្លើយតប​ថា​ ​អ្នក​ស្ត្រី​មានប្រសាសន៍​ថាម៉េច​។​ ​ចុះ​ហង​ម្តេច​ក៏​ក្រោក​ទាល់​ថ្ងៃ​ម៉្លេះ​។​ ​គ្មានអ្វី​ទេ​អ្នកស្រី​។​ ​នាង​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636822510660975012
ទៅកាន់ទំព័រ៖