ព្រះត្រៃបិដក ភាគ ២១

ឈើ​ ​និង​បង្កាត់​ទាំង​ឡាយ​ធំៗ​ ​ដោយ​គិតថា​ ​ធ្វើ​ដូចម្តេច​ ​ពួក​យើង​ ​នឹង​ឃើញ​នូវ​ទីនៅ​ ​របស់​ពួក​ម្រឹគ​ទី៤​ ​ពួក​ម្រឹគ​ទាំងនោះ​ ​គប្បី​ចូល​ទៅកាន់​ទី​គួរ​ចាប់បាន​ហ្ន៎​ ​(​លុះ​គិត​ដូច្នេះហើយ​)​ ​ជន​ទាំងឡាយ​នោះ​ ​ក៏​ធ្វើ​របង​ព័ទ្ធ​ដំណាំ​ ​ដែល​ខ្លួន​ដាំ​ឯណោះ​ ​ព្រមទាំង​ប្រទេស​ជុំវិញ​ ​ដោយ​កំណាត់ឈើ​ ​និង​បង្កាត់​ទាំង​ឡាយ​ធំៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេ​វា​បិ​ក​ជន​ក្តី​ ​នេ​វា​បិ​ក​បរិសទ្យ​ក្តី​ ​មិនបាន​ឃើញ​ទីអាស្រ័យ​ ​របស់​ពួក​ម្រឹគ​ទី៤ទេ​ ​ក៏​នាំគ្នា​ទៅ​រក​ចាប់​ម្រឹគ​ទាំងនោះ​ ​ត្រង់កន្លែង​ដែល​វា​នៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​នោះ​ ​នេ​វា​បិ​ក​ជន​ ​និ​ងនេ​វា​បិ​ក​បរិសទ្យ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ប្រសិនបើ​ ​យើង​ទាំងឡាយ​ ​សម្លាប់​នូវ​ពួក​ម្រឹគ​ទី៤ហើយ​ ​អ្នក​ទាំងឡាយ​ដទៃ​ ​មុខ​ជា​នឹង​សម្លាប់​នូវ​ម្រឹគ​ ​ដែល​យើង​សម្លាប់​នោះ​ដែរ​ ​កាលបើ​យ៉ាងនេះ​ ​ពួក​ម្រឹគ​មុខ​ជា​នឹង​បោះបង់ចោល​ ​នូវ​ដំណាំ​ដែល​យើង​ទាំងឡាយ​ ​ដាំ​ហើយ​នេះ​ ​ដោយ​ប្រការ​ទាំងពួង​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​ធ្វើព្រងើយ​កន្តើយ​ ​នឹង​ពួក​ម្រឹគ​ទី៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេ​វា​បិ​ក​ជន​ក្តី​ ​នេ​វា​បិ​ក​បរិសទ្យ​ក្តី​ ​ក៏​ធ្វើព្រងើយ​កន្តើយ​ ​នឹង​ពួក​ម្រឹគ​ទី៤​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​ពួក​ម្រឹគ​ទី៤នោះ​ ​រួច​អំពី​ឥទ្ធានុភាព​ ​របស់​នេ​វា​បិ​ក​ជន​បាន​។​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636822539446031423
ទៅកាន់ទំព័រ៖