ព្រះត្រៃបិដក ភាគ ២១

សប្បាយ​ ​លុះ​សមណព្រាហ្មណ៍​ទាំងនោះ​ ​គិត​ដូច្នេះហើយ​ ​ក៏​វៀរចាក​និវាប​ភោជន​ ​និង​លោកាមិសៈ​ ​ដោយ​ប្រការ​ទាំងពួង​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​បាន​វៀរចាក​និវាប​ភោជន​ ​និង​លោកាមិសៈ​ ​ដោយ​ប្រការ​ទាំងពួង​ ​ទាំង​វៀរចាក​បរិភោគ​ព្រោះ​សេចក្តី​ខ្លាច​ហើយ​ ​ចូល​ទៅកាន់​ព្រៃ​ជ្រៅ​នៅ​តាម​សប្បាយ​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​មាន​បន្លែស្រស់​ជា​អាហារ​ខ្លះ​ ​មាន​អង្ករ​ស្រងែ​ជា​អាហារ​ខ្លះ​ ​មាន​ស្កួយ​ជា​អាហារ​ខ្លះ​ ​មាន​កំទេច​ ​(​ចំនៀរ​ស្បែក​)​ ​ជា​អាហារ​ខ្លះ​ ​មាន​បន្លែ​ ​ឬ​សារាយ​ជា​អាហារ​ខ្លះ​ ​មាន​កុណ្ឌក​ ​ជា​អាហារ​ខ្លះ​ ​មាន​បាយ​ក្តាំង​ ​ជា​អាហារ​ខ្លះ​ ​មាន​ម្សៅ​ ​ជា​អាហារ​ខ្លះ​ ​មាន​ស្មៅ​ ​ជា​អាហារ​ខ្លះ​ ​មាន​អាចម៍គោ​ ​ជា​អាហារ​ខ្លះ​ ​មាន​មើម​ឈើ​ ​និង​ផ្លែឈើ​ ​ក្នុង​ព្រៃ​ជា​អាហារ​ខ្លះ​ ​មាន​ផ្លែឈើ​ ​ដែល​ជ្រុះ​ឯង​ ​ជា​ភោជន​ខ្លះ​ ​ញ៉ាំង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​ដងព្រៃ​ជ្រៅ​នោះ​ ​លុះដល់​ខែ​ជាទីបំផុត​ ​នៃ​គិម្ហៈ​រដូវ​ ​មាន​ស្មៅ​ ​និង​ទឹក​អស់ហើយ​ ​កាយ​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​ដល់​នូវ​ភាព​ស្គាំងស្គម​ក្រៃពេក​ ​លុះ​មាន​កាយ​ដល់​នូវ​ភាព​ស្គាំងស្គម​ហើយ​ ​កម្លាំង​ ​និង​សេចក្តី​ព្យាយាម​ ​ក៏​សាបសូន្យ​ទៅ​ ​កាលបើ​កម្លាំង​ ​និង​សេចក្តី​ព្យាយាម​សាបសូន្យ​ហើយ​ ​ចេ​តោ​វិមុត្តិ​ ​ក៏​សាបសូន្យ​ទៅ​ដែរ​ ​កាលបើ​ចេ​តោ​វិមុត្តិ​សាបសូន្យ​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ត្រឡប់​មកកាន់​ដំណាំ​ ​ដែល​មារ​ដាំ​ហើយ​នោះ​វិញ​ផង​ ​មកកាន់​លោកាមិសៈ​ទាំង​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636822540281979237
ទៅកាន់ទំព័រ៖