ព្រះត្រៃបិដក ភាគ ២១

ឡាយ​នោះ​ផង​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​បាន​លុកលុយ​ ​ក្នុង​ដំណាំ​ ​និង​លោកាមិសៈ​នោះ​ហើយ​ ​ភ្លេចខ្លួន​បរិភោគភោជន​ទាំងឡាយ​ ​កាល​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុកលុយ​ភ្លេចខ្លួន​ ​ក្នុង​ដំណាំ​ ​និង​លោកាមិសៈ​នោះ​ ​បរិភោគភោជន​ ​ហើយ​ដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​ស្រវឹង​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​ប្រមាទ​ហើយ​ ​ជា​អ្នក​គួរ​មារ​ធ្វើតាម​សេចក្តី​ប្រាថ្នា​បាន​ ​ព្រោះ​ដំណាំ​ឯណោះ​ផង​ ​ព្រោះ​លោកាមិសៈ​ឯណោះ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​សមណព្រាហ្មណ៍​ពួក​ទី២​ ​នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​នៃ​មារ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ម្រឹគ​ទី២នោះ​ ​មាន​សេចក្តី​ឧបមា​ ​ដូចម្តេច​មិញ​ ​តថាគត​ ​ពោល​នូវ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ទី២នេះ​ ​ថា​ ​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​
 ​[​៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ ​ទី៣​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ពួក​សមណព្រាហ្មណ៍​ ​ទី១ណា​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ ​ពួក​សមណព្រាហ្មណ៍​ ​ទី១នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​របស់​មារ​ទៅ​ហើយ​ ​ទាំង​ពួក​សមណព្រាហ្មណ៍​ ​ទី២ណា​ ​គិត​ព្រមគ្នា​ ​យ៉ាងនេះ​ថា​ ​ពួក​សមណព្រាហ្មណ៍​ ​ទី១ណា​។​បេ​។​ ​ ​កាលបើ​យ៉ាងនេះ​ ​ពួក​សមណព្រាហ្មណ៍​ ​ទី១នោះ​ ​មិន​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636822540538103886
ទៅកាន់ទំព័រ៖