ព្រះត្រៃបិដក ភាគ ២១

រួច​អំពី​ឥទ្ធានុភាព​ ​របស់​មារ​ទៅ​ហើយ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​ ​គប្បី​វៀរចាក​និវាប​ភោជន​ ​និង​លោកាមិសៈ​ចេញ​ ​ដោយ​ប្រការ​ទាំងពួង​ ​ទាំង​វៀរចាក​ការ​បរិភោគ​ ​ព្រោះ​សេចក្តី​ខ្លាច​ ​ហើយ​ចូល​ទៅកាន់​ព្រៃ​ជ្រៅ​ ​នៅ​តាម​សប្បាយ​ ​លុះ​សមណព្រាហ្មណ៍​ទី២ទាំងនោះ​ ​គិត​ដូច្នេះហើយ​ ​ក៏​វៀរចាក​និវាប​ភោជន​ ​និង​លោកាមិសៈ​ចេញ​ ​ដោយសព្វគ្រប់​ ​វៀរចាក​ការ​បរិភោគ​ ​ព្រោះ​សេចក្តី​ខ្លាច​ ​ហើយ​ចូល​ទៅកាន់​ព្រៃ​ជ្រៅ​ ​នៅ​តាម​សប្បាយ​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​មាន​បន្លែស្រស់​ ​ជា​អាហារ​ខ្លះ​។​បេ​។​ ​មាន​ផ្លែឈើ​ ​ដែល​ជ្រុះ​ឯង​ ​ជា​ភោជន​ខ្លះ​ ​ក្នុង​ដងព្រៃ​នោះ​ ​លុះដល់​ខែ​ជា​ខាងចុង​ ​នៃ​គិម្ហៈ​រដូវ​ ​មាន​ស្មៅ​ ​និង​ទឹក​អស់ហើយ​ ​កាយ​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​ដល់​នូវ​ភាព​ស្គាំងស្គម​ក្រៃពេក​ ​លុះ​សមណព្រាហ្មណ៍​ទាំងនោះ​ ​មាន​កាយ​ដល់​នូវ​ភាព​ស្គាំងស្គម​ក្រៃពេក​ហើយ​ ​កម្លាំង​ ​និង​សេចក្តី​ព្យាយាម​ ​ក៏​សាបសូន្យ​ទៅ​ ​កាលបើ​កម្លាំង​ ​និង​សេចក្តី​ព្យាយាម​សាបសូន្យ​ហើយ​ ​ចេ​តោ​វិមុត្តិ​ ​ក៏​សាបសូន្យ​ដែរ​ ​កាលបើ​ចេ​តោ​វិមុត្តិ​សាបសូន្យ​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ទី២នោះ​ ​ក៏​ត្រឡប់​មកកាន់​ដំណាំ​ ​ដែល​មារ​ដាំ​ហើយ​នោះ​ផង​ ​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636822540765636900
ទៅកាន់ទំព័រ៖