ព្រះត្រៃបិដក ភាគ ២១
ត្រឡប់មកកាន់លោកាមិសៈទាំងឡាយនោះផង ពួកសមណព្រាហ្មណ៍ទាំងនោះ លុកលុយក្នុងដំណាំ និងលោកាមិសៈនោះ ភ្លេចខ្លួនបរិភោគភោជនទាំងឡាយ កាលពួកសមណព្រាហ្មណ៍ទាំងនោះ លុកលុយក្នុងដំណាំនោះ ភ្លេចខ្លួនបរិភោគភោជនទាំងឡាយ ហើយដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះផង កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី២នោះ មិនរួចអំពីឥទ្ធានុភាព របស់មារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ នៅអាស្រ័យនឹងដំណាំ ដែលមារដាំហើយ ឯណោះផង អាស្រ័យនឹងលោកាមិសៈឯណោះផង ហើយគប្បីសម្រេចទីនៅអាស្រ័យ លុះសម្រេចទីនៅអាស្រ័យ ក្នុងទីនោះហើយ យើងកុំលុកលុយភ្លេចខ្លួន នឹងដំណាំ ដែលមារដាំហើយនោះផង និងលោកមិសៈឯណោះផង គ្រាន់តែបរិភោគភោជនទាំងឡាយ កាលបើយើងមិនលុកលុយ មិនភ្លេចខ្លួន គ្រាន់តែបរិភោគភោជន ក៏នឹងមិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ ក៏នឹងមិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ
ID: 636822540976728974
ទៅកាន់ទំព័រ៖