ព្រះត្រៃបិដក ភាគ ២១
និងជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះផង លុះពួកសមណព្រាហ្មណ៍ទី៣នោះ គិតដូច្នេះហើយ ក៏ចូលទៅអាស្រ័យដំណាំ ដែលមារដាំហើយឯណោះ និងលោកាមិសៈទាំងឡាយឯណោះ ហើយសម្រេចទីនៅអាស្រ័យ។ លុះសម្រេចទីនៅអាស្រ័យ ក្នុងទីនោះហើយ ក៏មិនបានលុកលុយ មិនបានភ្លេចខ្លួននឹងដំណាំ ដែលមារដាំហើយឯណោះ និងលោកាមិសៈទាំងឡាយឯណោះ មិនភ្លេចខ្លួន គ្រាន់តែបរិភោគភោជនទាំងឡាយ ក៏មិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ ក៏មិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះឯង។ មួយវិញទៀត ពួកសមណព្រាហ្មណ៍ទី៣ មានសេចក្តីយល់យ៉ាងនេះថា លោកទៀង ដូច្នេះខ្លះ លោកមិនទៀង ដូច្នេះខ្លះ លោកមានទីបំផុត ដូច្នេះខ្លះ លោកមិនមានទីបំផុត ដូច្នេះខ្លះ ជីវិតនោះ គឺសរីរៈនោះ ដូច្នេះខ្លះ ជីវិតក៏ដទៃ សរីរៈក៏ដទៃ ដូច្នេះខ្លះ សត្វទៅខាងមុខអំពីសេចក្តីស្លាប់ កើតទៀត ដូច្នេះខ្លះ សត្វទៅខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀត ដូច្នេះខ្លះ សត្វទៅ
ID: 636822541186060947
ទៅកាន់ទំព័រ៖